អភិបាលខណ្ឌចំការមន​ដាក់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះពិនិត្យទីតាំងតារាងបាល់ទះ​មួយកន្លែងជាប់ផ្លូវលេខ៤៧៤​ដែលសង្ស័យបង្កប់ល្បែងសុីសងខុសច្បាប់​

ចែករំលែក៖

ភ្នំពេញ​ ៖​ ដោយមានការចង្អុលបង្ហាញពីលោក​ កៀង​ ល័ក្ស​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ នៅវេលាម៉ោង៦​ និង៣០នាទីល្ងាច​ ថ្ងៃទី០៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ លោក​ ម៉ៅ​ បូណែត​ អភិបាលរងខណ្ឌចំការមន​ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ​ជាច្រេីននាក់​ចុះត្រួតពិនិត្យទីតាំងតារាងបាល់ទះមួយកន្លែងនៅជាប់ផ្ទះលេខ​១៨​ ផ្លូវលេខ៤៧៤​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

​     លោក​ ម៉ៅ​ បូណែត​ អភិបាលរងខណ្ឌចំការមន​ បានប្រាប់ឱ្យដឹងថា​ ទីតាំងខាងលេីនេះត្រូវបានបងប្អូនអ្នកសារព័ត៌មានធ្វេីការចុះផ្សាយសង្ស័យពាក់ព័ន្ធនឹងល្បែងសុីសងខុសច្បាប់​ ដែលមានបាញ់អាប៉ោង​ បៀ ឬល្បែងភ្នាល់ផ្សេងៗទៀត​ ទេីបរូបលោកទទួលបានបទបញ្ជាពីលោក​ កៀង​ ល័ក្ស​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ ដឹកនាំកម្លាំងចុះត្រួតពិនិត្យផ្ទាល់តែម្ដង​ ។ 

​    ជាលទ្ធផល​ក្នុងការចុះមកដល់​ គឺឃេីញមានតែលេងបាល់ទះ​ បោះប៊ូល​ និងមានអ្នកផឹកសុីជុំគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ​ ខណៈទីតាំងខាងលេីនេះមានលក្ខណៈបិទបាំងដោយកុងផ្លាកេ​ និងក្រណាត់​ ទេីបធ្វេីឱ្យប្រជាពលរដ្ឋ​ និងបងប្អូនអ្នកសារព័ត៌មានមួយចំនួនមានការយល់ច្រឡំ​ ។ 

​    ជាមួយគ្នានោះ លោក​ ម៉ៅ​ បូណែត​ ដែលជាអភិបាលរងខណ្ឌចំការមន​ ក៏បានធ្វេីការអប់រំណែនាំដល់អ្នកមេីលការខុសត្រូវ​ និងធ្វេីការកិច្ចសន្យាមិនត្រូវ

លួចបេីកល្បែងសុីសងខុសច្បាប់​គ្រប់ប្រភេទ​ដែលរាជរដ្ឋាភិបាល​កម្ពុជា​ខិតខំលុបបំបាត់នោះឡេីយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print