ខេត្តតាកែវ៖ ពលរដ្ឋរស់នៅក្នុងឃុំបានកាមស្រុកព្រៃកប្បាសខេត្តតាកែវសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះក្រុមឈ្មួយយកគ្រឿងចក្រស្ដាប្រឡាយខុសពីពួកគាត់ស្នើសុំ ។ ពលរដ្ឋបានលើកឡើងថាពួកគាត់ស្នើសុំស្ដារប្រឡាយតាមរយៈលោកមេភូមិ,មេឃុំដោយស្តារប្រឡាយត្រឹមជ្រៅ១ម៉ែត្រកន្លះទេ តែបែរជាក្រុមឈ្មួញកាយជម្រៅលើសការស្នើសុំដើម្បីយកអាចម៍លក់ទៅវិញ។
ពលរដ្ឋបានបន្តទៀតថា ពួកគាត់លែងហ៊ានធ្វើដំណើរតាមខ្នងប្រឡាយក្នុងភូមិដូងខ្ពស់ទៀតហើយ ព្រោះ
ខ្លាចមានគ្រោះថ្នាក់ដោយសាប្រឡាយនេះជ្រៅចោទគ្មានស្ដង់ដាបច្ចេកទេសពីមន្រ្តីជំនាញនោះទេ។
ចំណែកលោកចៅហ្វាយស្រុកក៏មិនដែលចុះមកដល់ទីតាំងស្ដាប្រឡាយនេះដែរ។ ពួកគាត់លើកឡើងទៀតថាចាំមើលនៅរដូវវស្សាភ្លៀងធ្លាក់មកប្រឡាយចោទនេះនិងបាក់ដីបាក់ផ្លូវហើយនិងមានក្មេងជាច្រើនបើមិនប្រយត្ន័និងធ្លាក់ទឹក។
ពាក់ពន្ធ័ករណីខាងលើលោកឌឹម គឹមសាន្ត ចៅហ្វាយ ស្រុកព្រៃកប្បាសបានអោយដឹងថា លោកពិតជាបាន ឃើញពាក្យសុំពីពលរដ្ឋសុំស្ដារប្រឡាយនៅចំនុចខាង លើពិតមែនគឺសុំស្ដារជម្រៅត្រឹមតែ១ម៉ែត្រកន្លះនោះទេហើយក៏បានអនុញ្ញាតិអោយនិងបានប្រាប់ទៅខាងបច្ចេកទេសអោយតាដានមើលបន្ថែមទៀត ជាពិសេសលោកមេឃុំបានកាមត្រូវត្រួតពិត្យយ៉ាងយកចិត្តទុកដាក់និងរាយការណ័មកសាលាស្រុកវិញបើក្រុមឈ្មួញមិនអនុវត្តតាមកាស្នើសុំរបស់ពលរដ្ឋ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា តាមពិតថៅកែគ្រឿងចក្រគេកាយតាមការស្នើសុំតែមកពីលោក នៅ រ៉នមន្រ្តីធនធានទឹកស្រុកព្រៃកប្បាសអ្នក បញ្ជាអោយថៅកែគ្រឿងចក្រការអោយជ្រៅជាងការស្នើសុំរបស់ពួកគាត់ដើម្បីបានអាចម៍ដីលក់ច្រើនហើយបានលុយយកទៅចែកមេៗនៅសាលាស្រុក។
ពលរដ្ឋនាំគ្នាសំណូមពរដល់លោកអ៊ូច ភាអភិបាលខេត្តតាកែវមេត្តាតាមដានការងាររបស់លោកឌឹម គឺសាន្តចៅ ហ្វាយស្រុកព្រៃកប្បាសផងចំពោះរឿងអនុញ្ញាតិអោយឈ្មួញកាយប្រឡាយ១ម៉ែត្រកន្លះតែដល់ក្រុមឈ្មួយកាយលើសរអៀសខ្លូនមិនព្រមចុះមកត្រួតពិនិត្យតើដឹកនាំបម្រើរាស្រ្តរបៀបម៉េច៕ ដោយ៖ សូរិយា