ព័ត៌មានបឋម៖ ក្មេងស្រីតូចជនជាតិចិនអាយុ៣ឆ្នាំបានធ្លាក់ពីអគារជាន់ទី៧បណ្តាលអោយស្លា.ប់បាត់បង់ជីវិតភ្លាម

ចែករំលែក៖

ភ្នំពេញ​៖​ នៅមុននេះបន្តិច ម៉ោង១១និង៣០នាទី​ ថ្ងៃត្រង់​ ថ្ងៃច័ន្ទ​ ទី១៣​ ខែកុម្ភះ​ ឆ្នាំ២០២៣​ មានករណីក្មេងធ្លាក់ពីលើអគារជាន់ទី ៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខបានឲ្យដឹងថា​ ក្មេងស្រីតូច​ ជនជាតិចិនអាយុ 3 ឆ្នាំដែលធ្លាក់ពីអគារខ្ពស់ជាន់ទី 7 ស្លា.ប់បាត់បង់ជីវិតនោះ​ អាជ្ញាធរបានចូលទៅមើលក្នុងបន្ទប់ឃើញថាកញ្ចក់បង្អួចនៅក្នុងបន្ទប់ទឹកចំហ​ នេះគឺជាការសន្និដ្ឋានជំហានដំបូងអាចមកពីក្មេងស្រីតូចនោះឡើងជាន់និងបង្គន់រួចឡើងទៅតាមបង្អួចនោះបណ្ដាលឲ្យធ្លាក់ស្លា.ប់បាត់បង់ជីវិតតែម្ដង​ តែព័ត៌មានច្បាស់ការយ៉ាងណានោះអាជ្ញាធរកំពុងតែធ្វើការស្រាវជ្រាវបន្តទៀត។

...

ក្រោយកើតហេតុក្រុមគ្រួសារបានសពក្មេងស្រីជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print