ចិនមិនអាចអនុវត្តគោលនយោបាយផ្សះផ្សាដោយជោគជ័យឡើយ

ចែករំលែក៖

ក្នុង​ពេល​ដែល​អ្នក​ឯក​ទេស​របស់​ចិន​គាំ​ទ្រ​នូវ​គោល​នយោបាយ​ការ​បរទេស​​ដែល​មាន​ការ​យោគ​យល់​ក៏​មាន​អ្នក​ឯក​ទេស​ជា​ច្រើន​ទៀត​​រួម​ទាំង​ម​ន្ដ្រី​យោធា​ជាន់​ខ្ពស់​របស់​ចិន​មួយ​ចំនួន​ក៏​បាន​បញ្ជាក់​ថា​ ​អា​មេ​រិ​ក​កំពុង​ព្យាយាម​ហ៊ុម​ព័ទ្ធ​ប្រទេស​ចិន​តាម​រ​យៈ​ការ​បង្កើន​​ចំណង​មិ​ត្ដ​ភាព​ជាមួយ​ប្រទេស​ជិត​ខាង​​ដូច​ជា​អា​ហ្វ​ហ្កា​នី​ស្ថាន​ ​និងឥណ្ឌា​ជា​ដើ​ម​។

បន្ទាប់​ពី​ស​ន្និ​បាត​អា​ស៊ា​ន បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ភាគ​អា​គ្នេ​យ៍​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ឥទ្ធិ​ពល​របស់​ចិន​​កាន់តែ​ខ្លាំង​ឡើ​ងៗ​ ​បាន​ជំរុញ​អា​មេ​រិ​ក​ត្រូវ​ដើរតួ​នាទី​ឲ្យ​បាន​ច្រើន​ជាង​នេះ​នៅ​ក្នុង​តំបន់​អា​ស៊ា​ន​ ​ពិសេស​ជួយ​ដោះ​ស្រាយ​វិវាទ​នៅ​លើ​ដែន​ស​មុ​ទ្រ​ដែល​ចិន​​កំពុង​តែ​ប្រកាស​សិទ្ធិ​គ្រប់គ្រង​នោះ​។​ ​ពេល​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ បាន​គាំ​ទ្រ​នូវ​សំណើ​របស់​បណ្ដា​ប្រទេស​អាស៊ី​ភាគ​អា​គ្នេ​យ៍ ​ ដោយ​បាន​ប្រកាស​ថា​ ​សេរី​ភាព​ដែន​ស​មុ​ទ្រ​ខាង​ត្បូង​ស្ថិត​នៅ​ក្នុង​ផល​ប្រយោជន៍​របស់​អា​មេ​រិ​ក​។​ ​ក្រោយ​ការប្រកាសនោះ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​ការ​បរទេស​ចិន​ក៏​ក្រោក​ឡើង​ដើរ​ចេញ​ទៅ​ក្រៅ​បង្ហាញ​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ដល់​អា​មេ​រិ​ក​។​ ​មួយ​ម៉ោង​ក្រោយ​មក​ក៏​ត្រ​ឡប់​ចូល​កិច្ច​ប្រជុំ​វិញ​​ដោយ​លោក​បាន​ប្រកាស​ថា​ ​ចិន​គឺ​ជា​ប្រទេស​ធំ​ ​ប្រទេស​ដទៃ​ទៀត​ជា​ប្រទេស​តូច​​ ទាំង​នោះ​ជា​ការ​ពិ​ត​។​ ​ចំណុច​ទាំង​អស់​នោះ​ហាក់​បីដូច​ជា​សំដៅ​ទៅ​លើ​ប្រទេស​សិង្ហ​បុរី និងប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ាន ​ដែល​ជា​សម្ពន្ធ​មិ​ត្ដ​ដ៏​ជិត​ស្និទ្ធ​របស់​អា​មេ​រិ​ក​។

ប្រតិកម្ម​របស់​លោក Yang​ ​Jiechi ជា​ចំណុច​ខុស​ប្លែក​នៅ​ក្នុង​កិច្ច​ប្រជុំ​អា​ស៊ា​ន​ ​ហើយ​ក៏​មិន​ដូច​ជា​ឥរិយាបថ​របស់​លោក​ដែល​ជា​មនុស្ស​ចេះ​គួរ​សម​ ​និង​ដោះ​ស្រាយ​បញ្ហា​យ៉ាង​ប៉ិន​ប្រសប់​ ​និង​ជា​អ្នក​ដើរ​តាម​គោល​នយោបាយ​ផ្សះ​​ផ្សា​នោះ​។​ ​ប្រតិកម្ម​របស់​លោក​មិន​ខុស​អ្វី​ពី​គោល​នយោបាយ​រ​ដ្ឋា​ភិ​បា​ល​ចិន​នា​ពេលបច្ចុប្បន្ន​ឡើ​យ​។​ ​ទិដ្ឋភាព​ទំនាក់​ទំនង​ការ​បរទេស​របស់​ចិន​ក្នុង​ពេល​ដែល​ប្រធានាធិបតី​ចិន​បំពេញ​ទស្សន​កិច្ច​ទៅ​កាន់​អា​មេ​រិ​ក​ ​មេ​ដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​ក្នុង​លក្ខ​ណៈ​ផ្សះផ្សា​ពី​អធិបតេយ្យ​ភាព ​​គឺ​ផ្ទុយ​ទាំងស្រុង​ទៅ​លើ​ការ​ពិត​​ថា​ចិន​ក្នុង​រ​យៈ​ពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ​ឌឺដង​ដល់​ប្រទេស​ជិត​ខាង​របស់​ខ្លួន​​ទាំង​អា​មេ​រិ​ក​ផង​ដែ​រ​។

មន្ដ្រី​ជាន់​ខ្ពស់​នៅ​តំបន់​អាស៊ី​ភាគ​អា​គ្នេ​យ៍​បាន​ឲ្យ​ដឹង​ថា​ ​ថ្ងៃ​នេះ​យើង​បាន​មើល​ឃើញ​ចិន​មាន​ការ​ខុស​ប្លែក​ជាង​កាល​ពី​១០ឆ្នាំ​មុន​​ ដែល​គោល​នយោបាយ​របស់​ចិន​ធ្លាប់​ទន់ភ្លន់​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង​តែ​ថ្ងៃ​នេះ​ខុស​ស្រ​ឡះ​។​ ​ក្នុង​រ​យៈ​ពេល​មួយ​ទស​វត្ស​កន្លង​មក​ ​រ​ដ្ឋា​ភិ​បា​ល​ទី​ក្រុង​ប៉េ​កាំ​ង​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ធំ​ធេង​ផ្ទៃ​ក្នុង​របស់​ខ្លួន​ ​ហើយ​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​បាន​ធ្វើ​ឲ្យប្រែ​ប្រួល​នូវ​ឥរិយាបថ​របស់​ចិន​ក្នុង​ទំនាក់​ទំនងជា​មួយ​បណ្ដា​ប្រទេស​នៅ​លើ​ពិភព​លោ​ក​៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print