បុរសម្នាក់បើករថយន្តលឿនជ្រុលបុកបង្គោលភ្លើង៣ដើម បណ្តាលឲ្យបាក់រាបដល់ដី

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនិងបុរស២នាក់ទៀត ទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿន ចុះពីលើស្ពានព្រែកព្នៅយ៉ាងលឿន បានរេចង្កូតឡើងខឿនទៅបុករះបង្គោលភ្លើងចំនួន៣ដើម បណ្តាលឲ្យបាក់រាបដល់ដី សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅកាលពីម៉ោង១១និង៣០នាទីយប់ ថ្ងៃទី ១៣ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក MITSUBISHI TRITON ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BD-8085 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនិងបុរស២នាក់ទៀត ធ្វើដំណើរចុះពីលើស្ពានព្រែកព្នៅ ក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតឡើងខឿនពុះចែកទ្រូងផ្លូវទៅបុករះបង្គោលភ្លើងចំនួន៣ដើម បណ្តាលឲ្យបាក់រាបដល់ដី ចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកព្នៅ បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តបង្កចូលខ្លួន មកដោះស្រាយនៅពេលក្រោយ៕ ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print