ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី១៣ ខែកុម្ភៈម្សិលមិញនេះ រកឃើញយានយន្តល្មើសចំនួន ២៧១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
ជាក់ស្ដែងយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា ចំនួនគោលដៅសរុប ១០៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៦៣គ្រឿង ម៉ូតូ ៣៧៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៧១គ្រឿង មានម៉ូតូចំនួន ២៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបា វាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ ដោយ៖សហការី