សមត្ថកិច្ចកំពុងខ្វះស្វែងរកសមាជិកគ្រួសារ៤ រូបដែលលិចទូកនៅកណ្តាលទន្លេបាត់ខ្លួន៤នាក់នៅទន្លេមេគង្គខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកម្លាំងសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តចុះរុករកជនរងគ្រោះដែលបានលិចទូកមួយគ្រួសារមានគ្នាចំនួន ៨នាក់ក្នុងនោះបាត់ ខ្លួនចំនួន៤នាក់(ក្មេង២នាក់)កាលពីវេលាម៉ោង៨និង ៥០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចដងទន្លេមេគង្គកន្ទុយកោះហាន ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។

លោក អ៊ុង សុភ័ក្រ្ត មេប៉ុស្តិ៍សង្កាត់សាមគ្គីបានឲ្យដឹងថា ជនរងគ្រោះដែលបានបាត់ខ្លួន ទី១-ឈ្មោះ សុត មី ភេទ ប្រុស អាយុ៥៦ឆ្នាំ(ឪពុក),ទី២-ឈ្មោះ ម៉ី សុគ្រី ភេទស្រីអាយុ២៥ឆ្នាំ(ត្រូវជាកូន),ទី៣-ឈ្មោះ លូយ ចន្ទ្រា ភេទ ប្រុស អាយុ៨ឆ្នាំ(ត្រូវជាចៅ)និងទី៤-ឈ្មោះ លួយ ហាត់ ភេទប្រុស អាយុ៦ឆ្នាំ(ត្រូវជាចៅ)។

លោកមេប៉ុស្តិ៍បានបន្តថា ជនរងគ្រោះទាំង៤នាក់និង ៤ នាក់ទៀត ដែលរួចផុតពីការស្លាប់មានទីលំនៅក្នុងភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ មួយគ្រួសារនេះក្នុងគោលបំណងទៅធ្វើ ការងារជាកម្មករឡឥដ្ឋ ពេលដែលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ជាកន្លែងដែលទឹកហូរគួចខ្លាំង ដោយសារទូកតូចជិះលើសចំណុះមានគ្នាដល់ទៅ ៨នាក់ មានឪពុកកូនកូនបង្កើតកូនប្រសារ និងចៅផងនោះ ត្រូវបានទឹកគួចលិចបាត់ខ្លួនចំនួន៤នាក់។ ដោយ ឡែក៤នាក់ទៀតត្រូវបានទូកប្រជាពលរដ្ឋបើកឆ្លងកាត់បានជួយសង្គ្រោះរួចផុតពីការស្លាប់។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ គ្រួសាររបស់ជនរងគ្រោះមាន៨នាក់ នាំគ្នាធ្វើដំណើរតាមទូកម៉ាស៊ីនផ្ទាល់ខ្លួនមួយគ្រឿង មានទាំងអីវ៉ាន់ផង គោលបំណងឆ្ពោះទៅ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដើម្បីប្រកបមុខរបរ ជាកម្មករឡឥដ្ឋ ខណៈដែលធ្វើដំណើរដល់កន្ទុយកោះហាន ប៉ះចំខ្សែទឹកកំពុងហូរ គួចខ្លាំង បណ្តាលឲ្យគួចទូកលង់លិច ។ ភ្លាមៗនោះមនុស្សចំនួន៤នាក់ត្រូវបានអ្នកនេសាទឃើញនិងជួយស្រង់បាន ចំណែក៤នាក់ទៀត ក្នុងនោះមានក្មេងប្រុស ២នាក់ ត្រូវបានលង់លិចចូលទោក្នុងទន្លេបាត់ ។

...

ពេលនេះកម្លាំងសមត្ថកិច្ចចេញទៅអន្តរាគមន៍តាមស្វែង រកមនុស្សបាត់ខ្លួនទាំង៤នាក់នោះ ប៉ុន្តែរហូតមកដល់ពេកនេះសមត្ថកិច្ចនៅមិនទាន់បានរកឃើញជនរងគ្រោះទាំង៤នាក់នៅឡើយទេ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print