ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ នៃអគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានជនសង្ស័យចំនួន ៥៨នាក់(ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀន ចំនួន ២៤ករណី នៅទូទំងប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ម្សិលមិញ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង ៥៨នាក់នេះ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់(ស្រី ៣នាក់), ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ២០នាក់, ដាំដុះ ១ករណី ឃាត់ ១នាក់, បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់, ប្រើប្រាស់ ៩ករណី ឃាត់ ២៧នាក់(ស្រី ២នាក់), រួមទាំងសំភារ:មួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។
សកម្មភាពខាងលើ បានធ្វើនៅប្រាំបួនខេត្ត ក្នុងនោះ រួមមាន៖ រាជធានីភ្នំពេញ, បាត់ដំបង, កណ្តាល, កំពង់ចាម, ពោធិ៍សាត់, ព្រៃវែង, សៀមរាប, រតនគិរី, កំពត, ក្នុងនោះ មាន ១០អង្គភាព បានចូលរួមបង្ក្រាប នគរបាលទាំង ៩អង្គភាព និងកងរាជអាវុធហត្ថ ១អង្គភាព៕ ដោយ៖ ភារ៉ា ដង្កោ