ក្រសួងការពារជាតិប្រជុំផ្សព្វផ្សាយកំណែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងការពារជាតិដើមឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ នៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋ លេខាធិការក្រសួងការពារជាតិនិងជាប្រធានគណៈ កម្មការកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងការពារជាតិបានអញ្ជើញអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងការពារជាតិដើមឆ្នាំ២០២៣ ព្រមទាំងមានការអញ្ជើញចូលរួមពី អគ្គនាយក អគ្គ នាយករង នាយកនិងនាយទាហានទទួលបន្ទុកការងារជំនាញហិរញ្ញវត្ថុជាច្រើនរូបទៀត។

ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ចាក់ថា គោលបំណងនៃកិច្ចផ្សព្វផ្សាយ
កំណែទម្រងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគឺដើម្បីត្រួតពិនិត្យការងារការអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈអោយដល់ថ្នាក់ដឹកនាំនិងនាយទាហានទទួលបន្ទុកការងារជំនាញហិរញ្ញវត្ថុ ដើម្បីជំរុញអោយការអនុវត្តភារកិច្ចជំនាញហិរញ្ញវត្ថុអោយ ចំគោលដៅស្របតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្វវត្ថុនិងរាជរដ្ឋាភិបាល បានដាក់ចុះធ្វើយ៉ាងណាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអោយបានល្អ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានជំរុញអោយតាមអង្គភាពនីមួយៗធ្វើការគ្រប់គ្រងហិរញ្ញវត្ថុអោយបានត្រឹមត្រូវ ដើម្បីប្រើប្រាស់ថវិការការពារជាតិអោយបានសមស្រប សន្សំ សំចៃនិងមានគណីយភាព។ លោកបានបន្តថា៖ ការចំណាយថវិកាការពារជាតិ មានការវិវត្តន៍ទៅតាមឆ្នាំនីមួយៗស្របតាមផែនការជំនាញនិងទៅ តាមប្រភេទទ័ពនិងទៅតាមជំនាញខុសៗគ្នាហើយការការកែទំរង់គឺធ្វើឡើងអោយសមស្របតាមច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានលើកឡើងពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានធ្វើអោយប្រទេសជាតិទទួលបាននូវ សុខសន្តិភាពនិងការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ ជាពិសេសរាជ រដ្ឋាភិបាលបានគ្រប់គ្រងទប់ស្កាត់ជម្ងឺឆ្លងរាតត្បាតកូវីដ -១៩ បានជោគជ័យ រហូតដល់បើកប្រទេសអោយដំណើរការឡើងវិញ ដែលធ្វើអោយសេដ្ឋកិច្ចជាតិ មាន ការល្អប្រសើរឡើងវិញ រាជរដ្ឋាភិបាលក៏បានបង្កើនប្រាក់បៀវត្សរ៍ ឆ្នាំ២០២៣នេះ ដល់កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ កម្មករដែលបាន រួមចំណែកលើកកំពស់ជីវភាពរស់នៅកាន់តែប្រសើជាងមុន។

...

ក្នុងឱកាសនោះកិច្ចប្រជុំក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញ ទៅមកជុំវិញការអនុវត្ត ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងក្រសួងការពារជាតិ ដើម្បីធ្វើយ៉ាងណាអោយការអនុវត្តជំនាញហិរញ្ញវត្ថុនេះបានត្រឹម ត្រូវស្របទៅតាម ច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលបានដាក់ចុះ ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print