បើករថយន្តបត់ឆ្លងផ្លូវបណ្ដាលឲ្យម៉ូតូមួយគ្រឿងបុករងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល: រថយន្តមួយគ្រឿងបើកមិនប្រយ័ត្នបត់ឆ្លងផ្លូវ បណ្ដាលឲ្យម៉ូតូមួយគ្រឿងបុកពេញមួយទំហឹង ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៨ និង១៥នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លើបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ ៣០-៣១ ភូមិកំពង់កោរឃុំបឹងខ្យាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា រថយន្តបង្កម៉ាកhighlander ប្រភេទ​ទេសចរណ៍​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល​២A-៨០៥៥ អ្នកបើកបរ (រត់គេចខ្លួនបាត់)។ ចំណែកជនរងគ្រោះឈ្មោះ បាន ច័ន្ទបញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ​ មានទីលំនៅបច្ចុប្បន្ន​ភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្ត តាកែវ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៍ខ្មៅ​ ពាក់ស្លាកលេខ តាកែវ ១Z-៧៥០៥។
ប្រភពដដែលបន្តថា នៅវេលាម៉ោងកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង បើកបរដោយ​ជនរងគ្រោះខាងលើ ធ្វើដំណើរក្នុងទិសដៅ​ពីជើង​ទៅត្បូង​(ភ្នំពេញ-តាកែវ) ពេលមកដល់ចំណុចកើតហេតុខាងលើបានបុកនឹង រថយន្ត​ម៉ាក highlander បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ដែលបើកបរឆ្លងផ្លូវក្នុងទិសដៅពីលិចមកកើត បណ្ដាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់។​ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលជំនាញចរាចរណ៍បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យនិងវាស់វែង រួចសន្និដ្ឋាន ករណីនេះបង្ករឡើងដោយអ្នកបើកបររថយន្តបើកបរឆ្លងផ្លូវមិនមើលឆ្វេង ស្ដាំអោយបានច្បាស់លាស់ ខ្វះការប្រុងប្រយ័ត្ន​។​ ចំណែកអ្នកបើកបរម៉ូតូបើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ពេលមកដល់ចំណុចផ្លូវឆ្លងកាត់​៕ ដោយ៖ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print