ខេត្តបាត់ដំបង៖ យុវជនម្នាក់ព្រោះតែខឹងនិងម៉ូតូធាក់មិនឆេះ ក៏យកដែកកេះដុតលេងបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល។នេះបើយោងតាមរបស់ការណ៍របស់សមត្ថកិច្ចដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៣នេះ ក្នុងរបាយការណ៍បានឲ្យដេងថា ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៦និង៥០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។
យុវជនម្ចាស់ម៉ូតូមានឈ្មោះ វីត បានធ្វើសកម្មភាពដុតម៉ូតូម៉ាកឃ្លិច ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1Y-0045 បណ្តាលអោយឆេះមួយកំណាត់ផ្នែកខាងក្រោយយ៉ាងដំណំ។
យុវជនម្ចាស់ម៉ូតូបានឲ្យដឹងថា មូលហេតុដែលខ្លួនដុតដោយសាតែខ្លួនមានចិត្តខឹងខ្លាំងដែលម៉ូតូដេរមិនឆេះ ធាក់ក៏មិនឆេះ បានបណ្តេីរពីស្តៅ ខាងស្រុករតនមណ្ឌល រហូតមកដល់ក្រុងបាត់ដំបង ក៏បានដុតលេងតែម្តងទៅ៕ ដោយ៖ចន្ទ លីហ្សា