សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល សាលប្រជុំ និងគម្រោង វារីវប្បកម្មអាងបង្កាត់ពូជ និងភ្ញាស់ត្រីក្រោមមូលនិធិសម្ដេចពិជ័យសេនា

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ ។ អគាររដ្ឋបាលថ្មី សាងសង់លើដីទំហំ ១ម៉ឺន ២ពាន់ម៉ែតក្រឡា មានកម្ពស់៤ជាន់ មានបណ្តោយប្រវែង ៣០,៥០ម៉ែត្រ និងទទឹងបវែង១១,៥០ម៉ែត សាលប្រជុំ ០២ បន្ទប់ បន្ទប់ទទួលភ្ញៀវ០២ បន្ទប់ថ្នាក់ដឹកនាំ០៦ បន្ទប់នាយ ទាហានបំពេញការងារតាមការិយាល័យជំនាញ ១២បន្ទប់ បំពាក់ជណ្តើរយន្ត តុ ទូ កៅអី កុំព្យូទ័រ និងសម្ភារ ការិយាល័យ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធរណប ដូចជា អគារផ្ទុះបាយ ០១ ខ្នង រោងដាក់រថយន្ត រោងដាក់ម៉ូតូ រោងវារីវប្បកម្មបង្កាត់ពូជភ្ញាស់កូនត្រី រោងម៉ាស៊ីនភ្លើង និងសួនច្បារ ។
ក្នុងរបាយការណ៍ស្វាគមន៍ ឧត្តមសេនីយ៍ឯក អ៊ុក កោសា នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ឲ្យដឹងថាៈ អគាររដ្ឋបាល នាយកដ្ឋានអភិវឌ្ឍន៍ គឺជាសមិទ្ធផល ដែលកើត ឡើងតាមរយះ ពិធីសាររវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសវៀតណាម នៅឆ្នាំ២០១៦ និងការចូលរួមពីសំណាក់ អង្គភាព និងក្រុមហ៊ុននានា នៃកងទ័ពប្រជាជនវៀត ណាម ជូននាយកដា្ឋនអភិវឌ្ឍន៍ ក្រសួងការពារ ជាតិ។ ជាមួយគ្នានេះនាយទាហាន ក្នុងនាយកដ្ឋានអភិវឌ្ឍន៍ ខិតខំកៀងគរស្វែងរកការជួយគាំទ្រគ្រឿងបំពាក់ជាបន្តបន្ទាប់ ដូចជា តុ ទូកុំព្យូទ័រ គឿងសង្ហារឹមជាច្រើនផងដែរ ។ នាយកដ្ឋានមានកសិដ្ឋានមួយកន្លែង ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កំពុងធ្វើការអភិវឌ្ឍន៍ជាបណ្ដើរៗលើផ្ទៃដីទំហំ ៤០០ ហិចតា ។
ដោយឡែក ការបង្កើតគម្រោងវារីវប្បកម្មអាងបង្កាត់ពូជ និងភ្ញាស់ត្រី ក្រោមមូលនិធិ សម្ដេចពិជ័យសេនា គឺជាគម្រោងបង្កើតឡើង ក្នុងគោលបំណងបង្កាត់ពូជ និងភ្ញាស់កូនត្រីទឹក សាប មានទីតាំងស្ថិតក្នុងបរិវេណនាយកដ្ឋានអភិវឌ្ឍន៍ និងចំណាយថវិកា សាងសង់ បំពាក់ឧបករណ៍ សម្ភារ ហេដ្ឋារចនា សម្ព័ន្ធនានា អស់ប្រមាណជិត ១០ ម៉ឺនដុល្លារអាមេរិក។
ក្នុងពិធីសម្ពោធបានប្រកាសព្រះរាជក្រឹត្យ និងអនុក្រឹត្យតែង តាំងផ្លាស់ប្តូរមុខងារ ឧត្តមសនីយ៍ឯក អ៊ុក កោសា នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បច្ចុប្បន្នជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ឧត្តមសេនីយ៍ត្រី អ៊ុក ហឿន ពិសី នាយករង នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បច្ចុ ប្បន្នមានឋាន្តរសក្តិជា ឧត្តមសេនីយ៍ទោ និងមានមុខងារជានាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ។
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងក្នុងឱកាសនោះថាៈ អគាររដ្ឋបាល និងសាលប្រជុំ នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារ ជាតិ ដាក់សម្ពោធនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុង ចំណោមសមិទ្ធផលជាច្រើន ជាជំនួយឧបត្ថម្ភពីក្រសួងការពារ ប្រទេសវៀតណាម ជូនក្រសួងការពារជាតិកម្ពុជា ។ សម្តេចសម្តែងការអបអរសាទរចំពោះស្នាដៃនិងសមិទ្ធផលរបស់នាយកដ្ឋានអភិវឌ្ឍន៍ ខិតខំសម្រេចបានជាបន្តបន្ទាប់នាពេលកន្លងមក ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង ពលទាហាន នាយក ដ្ឋានអភិវឌ្ឍន៍ ពុះពារអនុវត្តតួនាទីភារកិច្ច ស្របតាមផែនការកែ ទម្រង់របស់កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ។ សម្តេចពិជ័យសេនា លើកទឹកចិត្តដល់នាយទាហាននាយ ទាហានរង និងពលទាហានទាំងអស់ ត្រូវបន្តជម្រុញ និងអនុវត្តជំនាញអភិវឌ្ឍន៍នេះតាមកងឯកភាពក្នុង(ខ.ភ.ម)ឲ្យកាន់តែប្រសើរឡើងថែមទៀត តាមតួនាទីនិងភារកិច្ចដែលក្រសួងការពារជាតិប្រគល់ជូន ។ សម្តេចពិជ័យសេនា មានជំនឿថាៈ បន្ទាប់ពីសម្ពោធអគាររដ្ឋ បាលនេះ នាយកដ្ឋានអភិវឌ្ឍន៍នឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ និងបន្តសហការជាមួយជំនាញអភិវឌ្ឍគ្រប់កងឯកភាពក្នុង(ខ.ភ.ម)តាមតួនាទីភារកិច្ចកាន់ តែប្រសើរឡើងថែមទៀត សំដៅបង្កើតសមិទ្ធផលស្នាដៃថ្មីៗ រួម ចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។
សម្តេចបញ្ជាក់ទៀតថាៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីប្រឈមនឹងការរាតត្បាតនៃជម្ងឺកូវី-១៩ គ្រោះធម្ម ជាតិ សង្គ្រាមពាណិជ្ជកម្ម ភាពបត់បែននិងការប្រែប្រួលយ៉ាងស្មុគ្រស្មាញបំផុតនៃសភាពការណ៍ជាតិ-អន្តរជាតិយ៉ាងណាក្តី ប៉ុន្តែរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពុះពារគ្រប់ឧបសគ្គធ្វើឲ្យ ដំណើរឈានទៅមុខ លើមាគ៌ាដ៏ត្រឹមត្រូវ ភាពអង់អាច និងបត់បែនតាមការវិវត្តន៍សភាពការណ៍ សម្រេចជោគជ័យយ៉ាងធំធេង បង្កើតសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជូនជាតិមាតុភូមិ ។(ខ.ភ.ម)នៅតែជាកម្លាំងស្នូល ធានាការពារសន្តិភាព ឯក រាជ្យ អធិបតេយ្យ បូរណភាពទឹកដីស្ថិតស្ថេរគង់វង្ស គ្រប់កាលៈទេសៈ ធ្វើឲ្យប្រជាជនរស់នៅសុខដុមរម្យនាលើទឹកដីរបស់ខ្លួន និងមានឱកាសពេញលេញសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ ៕

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print