នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ សមត្ថកិច្ចកម្ពុជា បានទទួលបណ្តឹង ២ករណីថែមទៀត ស្នើឱ្យជួយសង្គ្រោះជនជាតិចិន ២នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាម​ការបញ្ជាក់​ពី​លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​សមត្ថកិច្ចកម្ពុជា​ បានទទួលសំណើចំនួន ០២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិចិនចំនួន ០២នាក់​ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី១៣ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់ថា​៖​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ រួមមានដូចខាងក្រោម៖

...

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៧៣៩ករណី មានមនុស្ស ១,៧៨៧នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៤៧០សំណើ និងបិទសំណុំរឿង ២៤១សំណើ (រកឃើញមនុស្ស ១,០៩២នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៣នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ២៨ករណី៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print