ភ្នំពេញ : នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកចំនួន ១០ចំណុចសំខាន់ៗ ដូចខាងក្រោម :
១- បើមិនប៉ះផ្ទាល់មិនដឹងក្តៅហើយរលាកប៉ុនណាទេ = មានតែអ្នកទទួលរងការប៉ះទង្គឹចទេដែលដឹងក្តៅប្ញឈឺចាប់ប៉ុណ្ណា?
២- អ្នកដទៃមានសិទ្ធិនិយាយ = ឯការសម្រេចគឺជាសិទ្ធិរបស់រាជរដ្ឋាភិបាលកម្ពុជា?
៣- មតិរបស់ក្រុមប្រឆាំងមិនមែនជាមតិរបស់មហាជនប្រជាជនទេ = ការអនុវត្តច្បាប់មានគ្រប់ពេល មិនថាជិតដល់ពេលបោះឆ្នោតឬឆ្ងាយពីពេលបោះឆ្នោតទេ.?
៤- អ្នកដែលចូលចិត្តវាយប្រហារមកលើរាជរដ្ឋាភិបាលមានមុខដដែល = ដូច្នេះការនិយាយប្រឆាំងការបិទវីអូឌី ក៏ជាមនុស្សដដែលដែរ មិនជារឿងចម្លែកទេ?
៥- ការសម្រេចបិទវីអូឌីមិនពាក់ព័ន្ធនឹងឯករាជ្យភាពរបស់វីអូឌីទេ = តែពាក់ព័ន្ធនឹងកំហុសផ្លូវច្បាប់របស់វីអូឌី?
៦- ដល់បរាជ័យក្នុងការចង់ឲ្យវីអូឌីរស់ឡើងវិញមិនបាន = អ្នកវិភាគរត់ចោលស្រុកបែរជាបំផុសចង់ឲ្យមានកំហឹងនិងបះបោរប្រឆាំងរាជរដ្ឋាភិបាល?
៧- អ្នកក្រៅថាខកចិត្ត = តែរាជរដ្ឋាភិបាលថាមិនខកចិត្តទេក្នុងការបិទវីអូឌី ?
៨- ទោះពួកអ្នកឯងនាំគ្នានិយាយយ៉ាង ណាក៏ដោយ =
ការសម្រេចរបស់រាជរដ្ឋាភិបាលមិនដកថយទេ ?
៩- រាជរដ្ឋាភិបាលកម្ពុជាបានបើកទូលាយឲ្យខ្មែរគ្រប់រូបចេញចូលមកក្នុងប្រទេសកំណើត = ដោយមិនបានដាក់បម្រាមលើយន្តហោះណាមិនឲ្យដឹកខ្មែរចូលមកស្រុកខ្មែរទេ?
១០- គណបក្សប្រជាជនកម្ពុជាធ្វើនយោបាយដើម្បីប្រជាជនកម្ពុជា = មិនដើម្បីខ្មែរមួយក្រុមជាឧទ្ទាមក្រៅច្បាប់និងបក្សពួកទេ? ៕