លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា(ត)

ចែករំលែក៖

ភ្នំពេញ ; នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកនូវចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :

១- ទាំងអស់គ្នាសុទ្ធតែថាចង់បានបរិយាកាសល្អឆ្ពោះទៅរកការបោះឆ្នោត = បើអញ្ចឹងកុំនាំគ្នាបង្កើតបញ្ហានាំដល់ការអនុវត្តច្បាប់?
២- អ្នកដែលបង្កាត់ភ្លើងទេដែលជាដើមនាំឲ្យមានបញ្ហា = មិនត្រូវបន្ទោសអ្នកពន្លត់ភ្លើងទេ ?
៣- ការនិយាយថាសម្តេចតេជោ ហ៊ុន សែន ផ្តាច់ការ = គឺអ្នកប្រឆាំងនិងដើរតាមអ្នកប្រឆាំងទេតើ ប្រជាជនកម្ពុជាដែលជាម្ចាស់ទឹកដីខ្មែរមានថាឯណា មានតែគាំទ្រការដឹកនាំប្រកបដោយប្រជាធិបតេយ្យរបស់សម្តេច?
៤- កត្តាកំណត់គឺអាស្រ័យលើប្រជាជនកម្ពុជា = មិនអាស្រ័យលើអ្នកក្រៅស្រុកនិងជនបរទេសទេ?
៥- ការវាយតម្លៃនិងដាក់ពិន្ទុមិនល្អលើសម្តេច ហ៊ុន សែន មានតាំងពីមុនកើតករណីបិទវីអូឌីមកម៉្លេះ = តែជាផ្លូវការសម្តេច ហ៊ុន សែន ទទួលបានមេដាយនិងគ្រឿងឥស្សរីយយសជាបន្តបន្ទាប់ពីថ្នាក់ដឹកបណ្តាប្រទេសធំៗ។
៦- នៅលើពិភពលោកមិនដែលមានជនផ្តាច់ការទទួលការគាំទ្រពីប្រជាជនទេ = តែចំពោះសម្តេចតេជោ ហ៊ុន សែន ប្រជាជនកម្ពុជាជាង៨០%គាំទ្រសម្តេច?
៧- និយាយជារួមបើមេដឹកនាំប្រទេសផ្តាច់ការ = មិនអាចនៅកាន់អំណាចបានយូររាប់សិបឆ្នាំទេ?
៨- អំណាចបានមកពីឆន្ទៈប្រជាជន = បើផ្តាច់ដាក់ប្រជាជននោះនឹងត្រូវប្រជាជនទម្លាក់ចេញពីអំណាច?
៩- តែបើដឹកនាំដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន
= អំណាចនោះនឹងត្រូវប្រជាជនការពារមិនឲ្យក្រុមជនណាឬក៏បរទេសណាមកបំពានបានជាដាច់ខាត?
១០- ចំពោះអ្នកដែលចង់បំផ្លាញជាតិនិងសេចក្តីសុខរបស់ប្រជាជន = ទោះចង់បានអំណាចក៏ប្រជាជនមិនផ្តល់ឲ្យដែរទោះប្រើឧបាយកលយ៉ាងណាឬក៏យកបរទេសមកបន្តុបយ៉ាងណាក៏ឥតប្រយោជន៍ដែរ? ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print