FA ស៊ើបអង្កេតបន្ទាប់អ្នកគាំទ្រគប់កែវជ័រទៅលើ Kevin de Bruyne ក្នុងជ័យជម្នះ Man City លើ Arsenal

ចែករំលែក៖

សមាគមបាល់ទាត់អង់គ្លេស (FA) បានបើកការស៊ើបអង្កេតបន្ទាប់ពីកីឡាករ Kevin de Bruyne របស់ក្រុម Manchester City បានគប់វត្ថុជ័រមកលើគាត់អំឡុងពេលក្រុមគាត់ឈ្នះ នៅទឹកដីក្រុមកាំភ្លើងធំ Arsenal កាលពីល្ងាចថ្ងៃពុធ។

 ខ្សែបម្រើរូបនេះត្រូវបានគេកំណត់គោលដៅ ខណៈពេលដែលគាត់កំពុងដើរជុំវិញទីលានបន្ទាប់ពីត្រូវបានផ្លាស់ប្តូរកីឡាករ។ អាជ្ញាកណ្តាល Anthony Taylor ត្រូវបានគេជឿថា បានលើកឡើងពីហេតុការណ៍នេះនៅក្នុងរបាយការណ៍ការប្រកួតរបស់គាត់។

 De Bruyne បានស៊ុតបញ្ចូលទី១គ្រាប់ និងបង្កើតឱកាសបាន១គ្រាប់ ខណៈដែល Man City ដណ្តើមបានចំណាត់ថ្នាក់កំពូលក្នុងPremier League ពីក្រុមកាំភ្លើងធំ Arsenal

កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះបានបង្ហោះរូបភាពនៅលើបណ្តាញសង្គមរបស់ខ្លួននៅឯកីឡដ្ឋាន Emirates ជាមួយនឹងចំណងជើងថាស្រាបៀរនរណា?” (beer anyone?)

 រូបភាពមួយទៀតដែលបង្ហោះដោយ De Bruyne ដែលមានកែវជ័រហោះពីលើនៅជិតគាត់ ដោយគាត់បានសរសេរចំណងជើងថាអរគុណ!” ករណីនេះក្លិប Arsenal មិនទាន់មានប្រតិកម្ម និងបង្ហាញរបាយការណ៍ណាមួយជាក់លាក់នៅឡើយទេ។

 គួររំលឹកថា ការប្រកួតសម្រាប់សប្តាហ៍ទី២៣ របស់ក្រុម Man City និងសប្តាហ៍ទី២២ របស់ក្រុមកាំភ្លើងធំ Arsenal កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ កុម្ភៈក្នុងកីឡដ្ឋាន Emirates ក្រុមមេឃខៀវ Man City បានយកឈ្នះក្នុងលទ្ធផល ៣ទល់១ ដែលជ័យជម្នះនេះធ្វើឲ្យក្រុមមេឃខៀវឡើងទៅកាន់កំពូលតារាងបណ្តោះអាសន្នក្រោយពីមាន៥១ពិន្ទុដូចគ្នា ប៉ុន្តែក្រុម Man City កំពុងឈ្នះគ្រាប់បាល់ចំណេញច្រើនជាង Arsenal

 សម្រាប់ការប្រកួតបន្ត ក្រុមកាំភ្លើងធំ Arsenal នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Aston Villa ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃទី១៨ ខែកុម្ភៈនេះ។ ចំណែកក្រុមមេឃខៀវ Manchester City នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Nottingham Forest នៅថ្ងៃទី១៨កុម្ភៈដូចគ្នា (រូបភាព BBC Sport)

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print