ទីតាំង​ផលិត​ទឹកឃ្មុំ​ក្លែងក្លាយ និងមនុស្ស​១៥​នាក់ត្រូវសមត្ថកិច្ច​ចុះ​បង្ក្រាប​

ចែករំលែក៖

ខេត្ត​រតនគិរី​៖ ទីតាំងផលិត​ទឹកឃ្មុំ​ក្លែងក្លាយមួយកន្លែងកម្លាំងសមត្ថកិច្ចផែន​ប្រឆាំង​បទល្មើស​សេដសេដ្ឋកិច្ចខេត្តសហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ពិសេស ចុះបង្ក្រាប​។

ការចុះបង្ក្រាបនោះដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី នូវ ដា​រ៉ា ស្នងការរង​ទទួល​ទទួលផែមប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការធ្វើឡើងនៅវេលា​ម៉ោង​១៩ ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ត្រង់ចំណុច​ផ្ទះសំណាក់​មិត្តភាព​សំណាងល្អ ស្ថិតក្នុង​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគីរី​។​

​ក្នុង​ប្រតិបត្តិការ​បងបង្ក្រាបនេាះដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្តម ងិន ពេជ្រ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម សាលាដំបូង​ខេត្តរតនគិរីផងដែរ។

លោកឧត្តមសេនីយ៍ត្រី នូវ ដា​រ៉ា បានបញ្ជាក់​ថា​ក្រោម​កិច្ច​ចង្អុល​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការ​នគរបាល​ខេត្ត​រតនគិរី​។​

​ការចុះបង្ក្រាប​ទីតាំង​ផលិត​ទឹកឃ្មុំ​ក្លែងក្លាយ​ខាងលើនេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៥​នាក់ និង​ដករ​ហូត​វត្ថុតាង មួយចំនួន​ដូចជា (​ម៉ូតូ​ចំនួន​១៥​គ្រឿង​, ទឹកឃ្មុំ​ផលិត​រួច​ប្រមាណ​២០០​លីត្រ​, វត្ថុធាតុដើម​សម្រាប់​ការផលិត​មួយចំនួន​ទៀតផងដែរ។​

​បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាងបាន​ឃាត់ខ្លួន និង​រក្សាទុក​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕​

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print