ប្រឡាយមួយខ្សែ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ បើកការដ្ឋានស្តារឡើងវិញ សម្រាប់បម្រើការស្រោចស្រពជូនបងប្អូនប្រជាកសិករនារដៅវស្សា

ចែករំលែក៖

ខេត្តតាកែវ៖ ដើម្បីបំពេញនូវតម្រូវការទឹកស្រោចស្រព ជូនដល់បងប្អូនប្រជាកសិករក្នុងឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ប្រឡាយ១ខ្សែ ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បើកការដ្ឋានស្តារឡើងវិញប្រវែង ៣.០០០ ម៉ែត្រ រួមជាមួយនឹងការសាងសង់សំណង់សិល្បការមួយចំនួនទៀត កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ ។

ក្រោយពេលស្តាររួចនៅអំឡុងចុងខែកក្កដា ឆ្នាំ២០១៦ខាងមុខ តាមរយៈការទាញយកទឹកពីស្ទឹងតាកែវ ប្រឡាយមួយខ្សែនេះ នឹងផ្តល់ទឹកសម្រាប់បម្រើឱ្យការស្រោចស្រពលើផ្ទៃដីស្រូវប្រាំង ចំនួន ១.៥០០ ហិកតា និងស្រូវវស្សាដើមរដូវ ចំនួន ១.៥០០ ហិកតា ៕

13434768_488249491366962_5892917031085327282_n

13418685_488249524700292_1223053161149573636_n

13428381_488249531366958_3187208935218994493_n

13418768_488249558033622_6353424377477622996_n

13346416_488249564700288_8203415982019530804_n

13418959_488249461366965_2854441344539077876_n

13432224_488249464700298_2440997738618198333_n

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print