សមាហរណកម្មជនដែលជាសះស្បើយពីសាធាតុញៀន១៦៦នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំទៅសហគមន៍វិញ

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស  អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ដ្រីរាជការក្រោមឱវាទចុះសួរសុខទុក្ខក្រុមយុវជនដែលកំពុងស្នាក់នៅកែប្រែខ្លួនពីគ្រឿងញៀន ក្នុងមណ្ឌលអប់រំកែប្រែឱកាសខ្ញុំ នារសៀលថ្ងៃទី១០ ខែមិថុនា​​ ឆ្នាំ២០១៦នេះ ដែលមានទីតាំងស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។​

តាមរបាយការណ៍ឲ្យដឹងពីលោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំថា នៅក្នុងឆមាសទី១ឆ្នាំ២០១៦ នេះ មានជនរងគ្រោះដោយគ្រឿងញៀនបានទទួលអប់រំព្យាបាលនិងស្ដារនីតិសម្បទាបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចំនួន ១,៥៣០នាក់ក្នុងនោះស្រី ១០១នាក់ ។ រយៈពេល៦ខែដើមឆ្នាំ២០១៦ នេះមជ្ឈមណ្ឌលឱកាសខ្ញុំបានធ្វើសមាហរណកម្មជនដែលបានជាសះស្បើយពីសាធាតុគ្រឿងញៀនទៅសហគមន៍វិញបានចំនួន ១៦៦នាក់ និងកំពុងត្រៀមធ្វើសមារណកម្មពួកគេទៅសហគមន៍វិញចំនួន១៨៦នាក់វិញផងដែរ ។

លោកស្រីបន្ដថា បច្ចុប្បន្នជនរងគ្រោះកំពុងស្នាក់នៅមជ្ឈមណ្ឌលដើម្បីបន្សាបគ្រឿងញៀនចំនួន ១,១៧៥នាក់ នៅឡើយ ។

ក្នុងឱកាសនេះដែរ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញក៍បានធ្វើការផ្ដាំផ្ញើទៅកាន់ក្រុមយុវជនថា នៅពេលដែលចេញពីមណ្ឌលកែប្រែនេះទៅ មិនត្រូវបណ្ដោយខ្លូនឲ្យធ្លាប់ចូលក្នុងរណ្ដៅគ្រឿងញៀន​ឡើង​វិញនោះ​ទេ ហើយបានសូមផ្ដាច់ជ្ញារចិត្តឲ្យបាន។

លោកអភិបាលរាជធានីក៍បានស្នើរដល់មាតាបិតាអាណាព្យាបាលនៅពេលមកទទួលយក កូន ក្មួយ ពីមណ្ឌលនាពេលនេះទៅវិញត្រូវខិតខំថែទាំសុខភាព និងជួយដល់កូនចៅក្នុងការឲ្យកូន​ចៅបាន​ទៅរៀនសូត្រឡើងវិញ ឬក៏ទៅធ្វើការជំនាញអ្វីមួយ។

ដោយសារតែក្នុងរយៈពេល២ឆ្នាំកន្លះ ឆ្នាំ២០១៤-២០១៦ នេះ មជ្ឈមណ្ឌលឱកាសខ្ញុំទទួលអ្នកញៀនគ្រឿងញៀចំនួនដល់ទៅ ១,៥៣០នាក់ទៅហើយ  បច្ចុប្បន្នជនរងគ្រោះដែលកំពុងស្នាក់នៅក្នុងមណ្ឌលកែប្រែនេះសរុប ១,១៧៨នាក់ ស្រី ៨៥នាក់ ដូច្នេះការគ្រប់គ្រងនិងថែទាំនៅមជ្ឈមណ្ឌលនេះពិតជាពិបាកខ្លាំងណាស់ ៕

image

image_1

image_2

image_3

image_4

image_5

image_6

image_7

image_8

image_9

image_10

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print