ភ្នំពេញ៖កម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុងចុះបង្រ្កាបហាងNetមួយកន្លែងដែលបង្កប់នូវល្បែងសីុសងគ្រប់ប្រភេទនិង ឃាត់ខ្លួនមនុស្ស០៩ដកហូតវត្ថុតាងជាក់ស្តែង កាលពីល្ងាចថ្ងៃទី២៧ខែកក្តដាឆ្នាំ២០១៥នៅចំណុចហាងNetយីហោ(P.PNet)ដែលមានទីតាំងលេខ១២១ផ្លូវលេខ៦៣កែងផ្លូវ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ខណះដែល ហាង(Net)កំពុងរីដុះដោលដូចផ្សិតនោះ ។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថាទីតាំងហាង(Net)នោះគ្រប់គ្រងដោយឈ្មោះប៉ូ វិចិត្ត ភេតប្រុសអាយុ៣៤ឆ្នាំស្នាក់នៅផ្ទះលេខ២០Eoសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ។
ប្រភពដដែរបានបន្តទៀតថា បន្ទាប់ពីកម្លាំងជំនាញបានសេុីបដឹងច្បាស់ថានៅហាងNetមួយកន្លែងយីហោ(P.P Net)ដែលមានទីតាំងលេខ១២១ផ្លូវលេខ៦៣កែងផ្លូវ២២២ សង្កាត់បឹងរាំងខណ្ឌដូនពេញនោះបានបើកអាជីវកម្មដែលមានបង្កប់នូវល្បែងសីុសងតាមប្រព័ន្ធInternetនោះទើបកម្លាំងសន្តិសុខផ្ទៃក្នុងដែលដឹកនាំដោយលោកសៅ សំអុល នាយការិយាល័យនិងលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីនិងលោកម៉ែន ហេងទឹត នាយការិយាល័យសន្តិសុខផ្ទៃក្នុងស្នងការនគរបាលរាជធានីភ្នំពេញបានមកសហការជាមួយកម្លាំងមូលដ្ឋានចុះមកចាប់បង្រ្កាបដោយឃាត់ខ្លួនមនុស្សចំនួន៩នាក់(ប្រុស០៧នាក់ ស្រី០២នាក់)លុយប្រាំលានប្រាំសែនពីរម៉ឺនប្រាំពាន់រៀលនិងលុយដុល្លារពីរពាន់ម្ភៃមួយដុល្លាComputer ចំនួន២៨គ្រឿង សៀវភៅកត់បញ្ជីចំនួន២០ក្បាល វិក័យបត្របើកអាជីវកម្ម០១សន្លឹក ទូរទស្សន៍២គ្រឿង ម៉ូតូ០៣គ្រឿង កាម៉ារ៉ា ដេវេអែរ ០១គ្រឿង កាម៉ារ៉ាចាប់រូបភាព០៥គ្រឿង បញ្ជូនទៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលជាតិដើម្បីចាត់ការតាមច្បាប់ ៕ស ដារ៉ា