ថ្ងៃនេះ ! ជាថ្ងៃទីពីរ នៃការប្រឡងថ្នាក់ជាតិ ជ្រើសរើសនិស្សិតចូលសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល

ចែករំលែក៖

ភ្នំពេញ : ថ្ងៃអាទិត្យ ទី១៩ កុម្ភៈ ឆ្នាំ២០២៣ ជាថ្ងៃទីពីរ នៃការប្រឡងថ្នាក់ជាតិ ជ្រើសរើសនិស្សិតចូលសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ដែលមានក្រហមការងារ អង្គភាព ប្រឆាំងអំពើពុករលួយ បានតាមដាន ដោយយកចិត្តទុកដាក់ ប្រកបដោយតម្លាភាព មានន័យថា ,អ្នកចេះ គឺជាប់ ខណៈពឹងសមត្ថភាពដោយខ្លួនឯងផ្ទាល់ ជាអ្នកតម្រង់ទិសដៅ គោលបំណងរបស់យើង។

សូមបញ្ជាក់ថា, តាមនាយកកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់នៃ អង្គភាពប្រឆាំងអំពើពុករលួយ ( អ.ប.ព. ) បានឱ្យដឹងថា , ការប្រឡងប្រព្រឹត្តទៅ ៣ មណ្ឌល មានបេក្ខជន ៩.២២៨ នាក់។ ក្រុមការងារ (អ.ប.ព. ) បាន​ចូលរួម​សង្កេតការណ៍បំពេញតាមតួនាទីដែលធ្លាប់ធ្វើកន្លងមក។ ចំពោះស្ថានភាពទូទៅ ទាំងបេក្ខជន ទាំងគណៈកម្មការគ្រប់ភាគីពាក់ព័ន្ធបានគោរពបទប្បញ្ញត្តិ​ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំណែកក្នុងមណ្ឌលនីមួយៗ មានសភាពស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់ល្អ ។
សូមជម្រាបជូនថា, ការប្រឡងចូលក្របខ័ណ្ឌរដ្ឋ ក៏ដូចជាសម័យប្រឡងផ្សេងៗ នៅមធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ ។ល។ គឺមានការរឹតបន្តឹង ដើម្បីឲ្យការប្រឡុងស្ថិតក្នុងស្តង់ដាសមត្ថភាព ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print