រថយន្តដឹកមាន់បើកលឿនជ្រុលបុកម៉ូតូចូលក្រោមរថយន្ត អ្នកបើកម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈបើកម៉ូតូឆ្លងផ្លូវត្រូវរថយន្តដឹកមាន់បើកលឿនជ្រុលទៅបុកបណ្តាលឲ្យខ្ទាតម៉ូតូចូលក្រោមរថយន្តតែម្តង ហើយម្ចាស់រថយន្តរត់គេចខ្លួនបាត់ ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

បើតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BM-5650 ធ្វើដំណើរតាមផ្លូវ៩២តែម្នាក់ឯងក្នុងទិសដៅពីលិចទៅកើតឆ្លងផ្លូវស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកហុីយ៉ានដាយក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-5386 មានដឹកសត្វមាន់ បើកបរតាមផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកនិងម៉ូតូខាងលើបណ្តាលឲ្យខ្ទាត់ចូលក្រោមរថយន្តចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរត្រូវបានគេបញ្ជួនទៅកាន់មន្ទីរពេទ្យ រីឯអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។ ប្រភពដដែលបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ង៉ោល ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅជិតម្ដុំកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិក ឯកជនដឹកបញ្ជូនយកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែកម៉ូតូុនិងរថយន្តត្រូវនគរបាលការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញធ្វើការវាស់វែងយកទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ៕

IMG-20160611-WA0005

IMG-20160611-WA0004

IMG-20160611-WA0002

IMG-20160611-WA0006

IMG-20160611-WA0007

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print