នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន មានលេខទំនាក់ទំនងផ្ទាល់ ជាមួយប្រធានាធិបតីបារាំង

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថាទំនាក់ទំនងរវាងសម្ដេច និងប្រធានាធិបតីបារាំងលោក អេម៉ាញ៉ូអែល ម៉ាក្រុង ជាទំនាក់ទំនងជិតស្និតដែលរហូតមានលេខទំនាក់ទំនងជាមួយគ្នាថែមទៀត។

សម្ដេចតេជោ ហ៊ុនសែន បានបង្ហើបបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និបាត OCIC រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចមានលេខទំនាក់ទំនងជាមួយលោក ម៉ាក្រុង ដល់ទៅ៣ APPs គឺ Whatapp Telegram និង Signal។ សម្ដេចបានបង្ហើបថាការមានទំនាក់ទំនងនេះគឺដោយសារសម្ដេចធ្វើការជាមួយបារាំងទាក់ទងនឹងទំនាកទំនងអន្តរជាតិ និងសន្ដិសុខពិភពលោកដែលសម្ដេចមិនអាចបញ្ចេញជាសាធារណបាន។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់ប្រធានាធិបតីបារាំង អេម៉ាណូអែល ម៉ាក្រុង ពាក់ព័ន្ធការផ្សាយព័ត៌មានបំភ្លើសរបស់ក្រុមប្រឆាំងទុច្ចរិត ក្នុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ដែលបច្ចុប្បន្នពួកគេទាំងនោះក៏កំពុងរស់នៅប្រទេសបារាំងផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា-បារាំង មិនត្រឹមមានទំនាក់ទំនងរវាងប្រទេស និងប្រទេសនោះទេ គឺមានទំនាក់ទំនងរវាងបុគ្គល និងបុគ្គលថែមទៀត គឺរវាងសម្តេច និងអេម៉ាណូអែល ម៉ាក្រុង ដែលជាទំនាក់ទំនងរវាងបង និងប្អូន ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print