សម្តេចតេជោ ហ៊ុន សែន៖ កុំសង្ឃឹមថា វិទ្យុ VOD រស់ឡើងវិញឱ្យសោះ «ការបិទVODជាការពង្រឹងក្របសីលធម៌ វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានកម្ពុជា»

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា វិទ្យុ VOD គឺជាកន្លែងផលិតព័ត៌មានក្លែងក្លាយ ដូច្នេះកុំសង្ឃឹមថា វិទ្យុ VOD រស់ឡើងវិញឱ្យសោះ។ សម្តេចតេជោ ហ៊ុនសែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណសរុបចំនួន ១,៩៤៦នាក់ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងជាសំណួរថា តើការចុះផ្សាយរបស់ VOD ថា ឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខា ជំនួសសម្តេចនោះជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ។ សម្តេចបានបន្តថា ការផ្សាយបែបនេះគឺជាការប្រមាថមកលើរាជរដ្ឋាភិបាល បង្កើតឱ្យមានការមិនជឿទុកចិត្តគ្នា និងជាការខុសជាមួយច្បាប់ថវិកាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា វិទ្យុVODនេះ អាចរស់ឡើងវិញបាននោះ បក្សដែលត្រូវបានតុលាការកំពូលរំលាយហើយនោះ អាចរស់វិញទៅហើយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ ការផ្សាយរបស់វិទ្យុ VOD កន្លងមក បានបង្កើតកំហុសច្រើនណាស់ ប៉ុន្តែលើកនេះធ្ងន់ធ្ងរពេកមិនអាចអត់ឱនឱ្យបាន ។ ទោះជាយ៉ាងណាក៏សម្តេចមានចិត្តមេត្តាដល់ប្រជាពលរដ្ឋ ខណៈអនុញ្ញាតអោយ អតីតបុគ្គលិក វិទ្យុ VOD មានឱកាសបានចូលក្របខ័ណ្ឌរដ្ឋ តាមរយៈការដាក់ពាក្យទៅក្រសួងមុខងារសាធារណៈ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្សព្វផ្សាយរបស់ វិទ្យុ VOD កន្លងមក បានបង្កើតកំហុសច្រើនណាស់ ប៉ុន្តែលើកនេះធ្ងន់ធ្ងរពេកមិនអាចអត់ឱនឱ្យបានឡើយព្រោះមានចេតនាអាក្រក់បំផុតដើម្បីវាយប្រហារមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចក៏បានទុកពេលវេលាសមស្របដើម្បីឱ្យ វិទ្យុ VOD នេះ សូមទោស ប៉ុន្តែខ្លួនមិនបានអនុវត្តន៍ទៅតាមការផ្តល់ឱកាសនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការបិទ វិទ្យុ VOD នេះ មិនបានធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាស្លាប់នោះទេ ប៉ុន្តែនេះជាការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «ការបិទVODជាការពង្រឹងក្របសីលធម៌ វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានកម្ពុជា»។ សម្តេចប្រកាសថា «សូមកុំគិតថា VODអាចរស់ឡើងវិញឱ្យសោះ»។

សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ជនបរទេសទាំងឡាយ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយមិនបានដឹងរឿងពិតជាក់ស្តែង។ សម្តេចបញ្ជាក់ថា «បើបរទេសជួយបានមែន ម្លេះអាគណបក្សដែលងាប់ទៅយូរហើយ វារស់ឡើងវិញបាត់ទៅឡើយ កុំថាឡើយអាវិទ្យុតូចតាចនេះ»។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់បុគ្គលឈ្មោះ ស៊ន ដារ៉ា ដែលជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេស សូមរក្សាតម្លៃជាអ្នកចេះដឹង ជាអ្នករៀនសូត្រ។ «ខ្លួនឯងចេះអីក៏ចេះទៅ តែសូមកុំប្រមាថអ្នកដទៃ» ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print