លោកវរសេនីយ៍ឯក ជឹម ស៉ីថា ​ដឹកនាំកម្លាំងប្រជុំជួរគោរព​ទង់ជាតិ​ និងណែនាំដល់កម្លាំងគ្រប់ផ្នែកជំនាញត្រូវពង្រឹង និងយកចិត្ដទុកដាក់ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ នៅព្រឹក​ថ្ងៃចន្ទទី២០ ខែកុម្ភៈ​ ឆ្នាំ២០២៣ បាន​ដឹកនាំកម្លាំងប្រជុំជួរគោរព​ទង់ជាតិ​ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដោយមាន​ការ​ចូលរួម​ ពីលោក​ លោក​ស្រី​ អធិការរង​ លោក​នាយផ្នែក នាយប៉ុស្ដិ៍ និងមន្ត្រី​ក្រោម​ឱវាទទាំងអស់។​

បន្ទាប់ពីគោរពទង់ជាតិរួច លោកអធិការ បានផ្សព្វផ្សាយនូវផែនការរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ។​

លើសពីនេះលោកអធិការបានណែនាំ ដល់កម្លាំងគ្រប់ផ្នែកជំនាញទាំងអស់ ត្រូវពង្រឹង និងយកចិត្ដទុកដាក់លើការងារជំនាញរបស់ខ្លួននីមួយៗ ត្រៀមចេញអន្តរាគមន៍​ ចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រស្មុកស្មាញ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ទប់ស្កាត់​កុំឲ្យមានបទល្មើសកើតឡើង និងជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះនៅក្នុងមូលដ្ឋាន ។ ពិសេសផ្នែកសន្ដិសុខត្រូវក្ដាប់សភាពការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ ហើយប្រញ៉ាប់រាយការណ៍ជូនថ្នាក់ដឹកនាំ។

...

ជាកិច្ចបញ្ចប់លោកអធិការបានណែនាំបន្ថែម ដល់កម្លាំងទាំងអស់ត្រូវគោរពវិន័យ ត្រូវកាត់​សក់ខ្លីជានិច្ច និងរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនជៀសវាងកើតជម្ងឺផ្សេងៗ ជាពិសេសថែរក្សាសុខភាពអោយបានល្អ ប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ ដើម្បីការពារកូវីដ១៩ ទាំងអស់គ្នា៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print