អ្នកប្រព្រឹត្តល្បែងស៊ីសងចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយអនុវត្តតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ក្នុងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗនៅមូលដ្ឋាន កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៧ និង១០នាទី បានកោះហៅអ្នកប្រព្រឹត្តល្បែងស៊ីសងចំនួន ៣នាក់ ធ្វើកិច្ចសន្យាអប់រំ និងបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ ។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី២១​ ខែកម្ភៈ​ ឆ្នាំ២០២៣នេះថា ៖ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាមានករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀរ) កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា បានចេញប្រតិបត្តិការបង្ក្រាបភ្លាមៗ នៅចំណុចអូរកងឈ្លប ផ្ទះរបស់ម្ចាស់ឈ្មោះ សួង ឃុននី ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ អ្នកប្រព្រឹត្តល្បែងស៊ីសងចំនួន ៣នាក់ ១-ឈ្មោះ សួង ឃុននី ភេទស្រី អាយុ ៤៤ឆ្នាំ ជាម្ចាស់ផ្ទះ ។ ២-ឈ្មោះ ម៉េង ភាព ភេទស្រី អាយុ៥៩ឆ្នាំ ជាអ្នកលេង ។ ៣-ឈ្មោះ ទេវ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ ជាអ្នកលេង អ្នកទាំង០៣នាក់ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

វត្ថុតាងដកហូតរួមមាន ៖ បៀរចំនួន ៦០សន្លឹក, កម្រាលភួយ០១ និងស្បែកជើង ០៤គូរ ។

...

លោកអធិការ បានបន្តថា ៖ ក្រោយសមត្ថកិច្ចធ្វើការអប់រំ និងកិច្ចសន្យា បញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់បន្តទៀត អ្នកញៀនល្បែងស៊ីសងទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនឲ្យទៅលំនៅដ្ឋានវិញ ៕ ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print