កូរ៉េខាងជើងបានផ្ញើលិខិតឲ្យអាមេរិកដោយស្នើរដល់ប្រទេសនេះបញ្ចប់គោលនយោបាយចងគំនុំ ដែលអាមេរិកបានអនុវត្តជាច្រើនទស្សវត្តិកន្លងមក។
សារព័ត៌មាន យ៉ុនហាប់ បានផ្សាយថា កាលពីថ្ងៃទី១០ ខែមិថុនា កូរ៉េខាងជើងបានផ្ញើលិខិតទៅឲ្យរដ្ឋាភិបាលអាមេរិក អំពាវនាវដល់ប្រទេសនេះបញ្ចប់ការចងគំនុំជាមួយទីក្រុងព្យុងយ៉ាង។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងបានឯកភាពផ្ញើលិខិតមួយច្បាប់ទៅឲ្យអាមេរិកកាលពីថ្ងៃទី១០ ខែមិថុនា ។ អាមេរិកនឹងព្រឹក្សាដើម្បីជ្រើរើសផ្លាស់ប្តូរទស្សនបញ្ចប់គំនុំជាមួយកូរ៉េខាងជើង ។
ទីក្រុងព្យុងយ៉ាងបានបញ្ចាក់ថា គោលនយោបាយចងគំនុំរបស់អាមេរិកហួសសម័យទៅហើយ ដូច្នេះទីក្រុងវ៉ាស៊ីនតោនគួរតែផ្លាស់ប្តូរស្ថានភាពនៅឧប្បទ្វីបកូរ៉េ។ ក្រៅពីនេះកូរ៉េខាងជើងក៏បានស្នើរដល់អាមេរិកឲ្យបញ្ចប់សកម្មភាពធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូងនៅឧប្បទ្វីបកូរ៉េដែលជាដើមហេតុបង្ករឲ្យមានភាពតានតឹងកើតឡើង។
កូរ៉េខាងជើងចង់ឲ្យមានមហាសន្និបាតស្តីអំពីការបង្រួបបង្រួមឧប្បទ្វីបកូរ៉ែដោយមានការចូលរួមពីពលរដ្ឋកូរ៉េខាងជើងទាំងអស់ដែលរស់នៅក្រៅប្រទេស។
សារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានផ្សាយថា «ក្នុងឱកាសខួបគម្រប់៧១ឆ្នាំថ្ងៃរំដោះកូរ៉េខាងជើងចេញពីការគ្រប់គ្រងរបស់ជប៉ុន យើងស្នើរឲ្យបើកមហាសន្និបាតទូទាំងប្រទេសស្តីអំពីការឯកភាពជាតិ កែលម្អទំនាក់ទំនងឧប្បទ្វីបកូរ៉េ ទាំងនោះគឺជាក្តីស្រម័យរបស់ពលរដ្ឋគ្រប់រូប។ សារព័ត៌មាន KCNA បានផ្សាយថា នេះជាការរួមចិត្តកំនិត្យរបស់ពលរដ្ឋកូរ៉េដើម្បីបំបែកការចងគុំនុំនិងគ្នានឹងឆ្ពោះទៅរកការរីកចម្រើននិងសុខសន្តិភាព ។
កន្លងមកមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ចង់ចចារថ្នាក់យោធាជាមួយកូរ៉េខាងត្បូងតែត្រូវបដិសេធដោយទីក្រុងសេអ៊ូលបានលើកយកហេតុផលទៅពន្យល់ជាថ្មីថា ដើម្បីអាចផ្តើមកិច្ចចរចាណាមួយបានទីក្រុងព្យុងយ៉ាងត្រូវតែចាត់វិធានការជាក់ស្តែងឆ្ពោះទៅបោះបង់ចោលទាំងស្រុងនូវមហិច្ឆតាអាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុនសិន ។
ចម្លើយបដិសេធរបស់កូរ៉េខាងត្បូងនេះគឺជាការតបនឹងសាររបស់កងទ័ពកូរ៉េខាងជើងផ្សព្វផ្សាយថា កងទ័ពកូរ៉េខាងជើងជំរុញកូរ៉េខាងត្បូងឲ្យទទួលយកការហុចដៃរបស់កូរ៉េខាងជើងដើម្បីបញ្ជៀសគ្រោះមហន្តរាយនៃទំនាក់ទំនងអន្តរកូរ៉េ ។ ការហុចដៃរបស់កូរ៉េខាងជើងគឺសំណើឲ្យមានការបើកកិច្ចប្រជុំការងារថ្នាក់យោធារវាងគ្នា។ ក្រសួងការពារកូរ៉េខាងត្បូងបានទាត់ចោលសំណើនេះរបស់កងទ័ពកូរ៉េខាងជើងដោយលើកយកហេតុផលទៅពន្យល់ថា ទីក្រុងព្យុងយ៉ាងមិនបានចែងឲ្យបានច្បាស់លាស់ពីប្រធានបទដែលត្រូវជជែកពិសេសប្រធានបទទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដែលបានទទួលការថ្កោលទោសយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ ៕
ប្រែសម្រួល៖ សាធី