នៅពេលដែលពិភពលោកកំពុងតែចាប់អារម្មណ៏នឹងការប្រកួតបាល់ទាត់ដណ្តើមជើងឯកទ្វីបអឺរ៉ុបលោក Mark Lawrenson អ្នកជំនាញបាល់ទាត់របស់ទូរទស្សន៍ BBC បានទស្សទាយនូវលទ្ធផលរបស់ក្រុមនីមួយៗ ក្នុងការប្រកួតបើកឆាករបស់ពួកគេ ។
ក្នុងពូលB លោក Mark Lawrenson បានទស្សន៍ទាយថាក្រុមទាំងអស់មាន លទ្ធផលស្មើគ្នា។ ពោលគឺវេលនិងស្លូវ៉ាគីមានលទ្ធផល១-១ រីឯអង់គ្លេសនិងរុស្ស៊ី ក៏មានលទ្ធផល១-១ ផងដែរ។
ចំណែកនៅក្នុងពូលC វិញ បើតាមការ វិភាគរបស់លោកគឺប៉ូឡូញនឹងឈ្នះអៀរឡង់ខាងជើងដោយលទ្ធផល ២-០ ហើយម្ចាស់ ជើងឯកពិភពលោកអាល្លឺម៉ង់នឹងបំបាក់ ក្រុមអ៊ុយក្រែន២-០ផងដែរ ។
ចំពោះការប្រកួតនៅក្នុងពូល D វិញ លោក Mark Lawrenson បានជ្រើសរើសយកប្រទេសក្រូអាតថានឹងឈ្នះទួរគីដោយលទ្ធផល២-១។ រីឯជើងឯកយូរ៉ូ២សម័យជាប់ៗគ្នាអេស្ប៉ាញនឹងឈ្នះក្រុម សារធារណរដ្ឋឆេកតែ១គ្រាប់ប៉ុណ្ណោះគឺ១-០។
អ្នកវិភាគដដែលនេះបានទស្សន៍ទាយលទ្ធផលនៅក្នុងពូលEថា សាធារណរដ្ឋ អៀរឡង់នឹង ប្រកួតស្មើក្រុមជម្រើសជាតិស៊ុយអែតដោយលទ្ធផល ០-០ ហើយបែលហ្ស៊ិកនិងអ៊ីតាលីក៏នឹងមានលទ្ធផលស្មើគ្នាដែរគឺ១-១ ។
នៅក្នុងពូលF លោក Mark Lawrensonថាប្រទេសអូទ្រីសនឹងអាចយកឈ្នះលើហុងគ្រីដោយលទ្ធផល១-០ ខណៈក្រុមព័រ ទុយហ្គាល់សង្ឃឹមឈ្នះអុីស្លង់រហូតដល់ទៅ២គ្រាប់គឺ២-០ ។
នេះគ្រាន់តែជាការវិភាគរបស់អ្នកជំនាញបាល់ទាត់របស់ទូរទស្សន៏ល្បីនៅប្រទេសអង់គ្លេស ប៉ុណ្ណោះ ប៉ុន្តែលទ្ធផលជាក់ស្តែងនឹងទៅជាយ៉ាងណានោះសូមតាមដានរាល់លទ្ធផលបាល់ទាត់យូរ៉ូឆ្នាំ២០១៦នេះជា មួយនឹងសារព័ត៌មាននគរវត្តជារៀងរាល់ថ្ងៃ ៕
ដោយ៖ ដេវីត