អ.ស.ប ​​ត្រូវការប្រាក់ ​៦៧០លានដុល្លារជួយដល់ជនភៀសខ្លួនជាប់គាំនៅក្រិចនិង​តំបន់បាលកាន

ចែករំលែក៖

តំណាងអង្គការសហប្រជាជាតិបានប្រកាសឲ្យដឹងថា ដើម្បីជួយដល់ជនភៀខ្លួនដែលកំពុងតែជាប់គាំនៅប្រទេសក្រិចនិងតំបន់បាលកានគឺត្រូវការទឹកប្រាក់ប្រមាណ​ ៦៧០លានដុល្លារអាមេរិក។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានឲ្យដឹងថា អង្គការនេះត្រូវការទឹកប្រាក់​ ៦៧០លានដុល្លារនៅក្នុងឆ្នាំ​២០១៦ ជួយដល់ជនភៀសខ្លួនកំពុងតែជាប់គាំនៅក្រិច។ លោក Stephane Dujarric តំណាងអង្គការស្តីពីជនភៀខ្លួនបានឲ្យដឹងថា មកទល់ពេលនេះអង្គការរបស់លោកទទួលបានប្រាក់ ៣២៩លានដុល្លារពីក្រុមផ្តល់ជំនួយមនុស្សធម៌។

លោក​ Stephane Dujarric ​បន្តទៀតថា ជនភៀសខ្លួនជាច្រើនកំពុងត្រូវការផ្តល់ជំនួយពិសេសគឺកុមារ ស្ត្រីនិងមនុស្សចាស់  ពិសេសអ្នករងរបួស។ ចំនួនកុមារភាសខ្លួនបានកើនឡើង ៣៨ភាគរយ ។

បើទោះបីអាកាសធាតុមិនអំណោយផលក៏ដោយក្នុងរយៈពេល​៥ខែដំបូងឆ្នាំ​២០១៦ មានជនភៀសខ្លួនប្រមាន ២សែននាក់ចូលអឺរ៉ុបតាមដែនសមុទ្រក្នុងនោះមាន​ ១៥ម៉ឺននាក់បានទៅកាន់ប្រទេសក្រិច។

រយពេលកន្លងមកទូកដឹកជនភៀសខ្លួនបានលិចជាបន្តបន្ទាប់សម្លាប់មនុស្សជាច្រើននៅតាមដែនសមុទ្រ។ យោងតាម​អង្គការអន្តោប្រវេសន៍​​អន្តរជាតិ​ MOI ទូកដឹកជន​ភៀសខ្លួន​រាប់រយនាក់​ដែល​ក្រឡាប់​លិចនៅ​សមុទ្រមេឌីទែរ៉ាណេ ក្បែរកោះ​ក្រិក នៅដើមខែមិថុនា​នេះ ជាទូក​​ធ្វើដំណើរ​មកពី​អាហ្វ្រិក ហើយ​ដឹក​ជនភៀសខ្លួន​យ៉ាងហោច​​ ​៧០០នាក់​។ ក្រុមប៉ូលិស​កំពង់ផែ​ក្រិក​​មិនបាន​បញ្ជាក់​​​តួលេខ​នេះទេ តែ​​លើកឡើងថា នៅ​លើទូក​មាន​មនុស្ស​រាប់រយនាក់។

កងល្បាត​ដែន​សមុទ្រ​អ៊ីតាលី​បានទទួលដំណឹង​អាសន្ន​​ពី​កប៉ាល់​រកស៊ី​មួយគ្រឿងកាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍​ប្រាប់​ថា មាន​កប៉ាល់​ជនភៀសខ្លួនកំពុង​ជួប​បញ្ហា​នៅ​តំបន់​​​ចន្លោះ​ដែនទឹក​ក្រិក​និង​អេហ្ស៊ីប។ ប៉ូលិស​កំពង់ផែ​ប្រាប់ថា ​នឹង​បញ្ជូន​ជនភៀសខ្លួន​​ ​ដែល​រួចផុត​ពី​គ្រោះថ្នាក់​ក្រឡាប់ទូក​នេះបែងចែក​ចំនួន​​ទៅ​អ៊ីតាលី និង​​អេហ្ស៊ីប ឲ្យ​ស្របតាម​ច្បាប់​សមុទ្រ​ចែងពី​ការ​សង្គ្រោះ។

ប៉ូលិស​​​ក្រិក​ទើប​តែ​បាន​ចាប់​ទូក​១គ្រឿងដឹកជន​ភៀសខ្លួនស៊ីរី អាហ្វហ្កានីស្ថាន​ និង​​ប៉ាគីស្ថាន​ កាលពី​ថ្ងៃ​២៧​ ខែឧសភា​ ​ប៉ុណ្ណោះ។ ​ការលិចទូក​ថ្ងៃសុក្រ​នេះ អាចបញ្ជាក់ថា ក្រុម​ជួញដូរ​ជនភៀសខ្លួន​ប្រហែល​ជា​ចង់​បើកបរ​ទូក​គេចពី​កងកម្លាំង​អង្គការ​អូតង់ ដែលឃ្លាំយាម​នៅ​​តំបន់ចន្លោះ​ឆ្នេរតួកគី​និង​ឆ្នេរក្រិក។ គិតតាំងពីដើមឆ្នាំ​២០១៦ មក ជនភៀសខ្លួន​​ជិត ៤០០នាក់ក្នុងនោះ​មានកុមារ​ច្រើនសន្ធឹកសន្ធាប់បាន​ស្លាប់​ក្នុង​ហេតុការណ៍​លិចទូក​ផ្សេងៗ។

កាលពី​ថ្ងៃ២០ ខែមីនា កិច្ចព្រមព្រៀង​រវាង​សហភាព​អឺរ៉ុប​និង​តួកគី​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​​​ការ​ជួញដូរ​ជនភៀសខ្លួន បានចូលជាធរមាន ។ កិច្ចព្រមព្រៀង​​​ចែង​តំរូវឲ្យ​តួកគី​ពង្រឹង​ការ​ប្រឆាំង​​​ការ​ជួញដូរ​ ជនភៀសខ្លួនចាប់ពី​ឆ្នេរសមុទ្រ​តួកគី​ទៅ។ ជាការ​ផ្តោះប្តូរ​សហភាព​អឺរ៉ុប​​ជួយ​គាំទ្រ​នយោបាយ​និង​ហិរញ្ញវត្ថុ​ឲ្យ​តួកគី។ ​ តាំងពី​កិច្ចព្រមព្រៀង​ចូលជាធរមាន​និង​មានការ​ពង្រាយ​កងកម្លាំង​ល្បាតមកការឆ្លងទូក​ដឹក​ជនភៀសខ្លួន​មកអឺរ៉ុបបាន​​​ធ្លាក់ចុះ​ជាងមុន៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print