ចិនបានចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនប្រភេទថ្មីឲ្យសមស្របទៅនឹងផ្លូវដែករបស់ប្រទេសទាំងពីរដើម្បីអាចបើកពីប្រទេសចិនចូលទៅកាន់ប្រទេសរុស្ស៊ីបាន។
ភាគីចិនក៏បានចំណាយប្រាក់ជួសជុលផ្លូវរថភ្លើងល្បឿនលឿនពីទីក្រុងមូស្កូរទៅកាន់ Kazan នៅក្នុងប្រទេសរុស្ស៊ី ដែលជាការចាប់ផ្តើមវិនិយោគថ្មីរបស់ចិននៅរុស្ស៊ី។
អគ្គនាយករងក្រុមហ៊ុនផ្លូវដែករុស្ស៊ីលោក Alexander Misharin បានប្រកាសថា ចិននឹងអនុម័តខ្ជីប្រាក់ប្រមាណ៤០០ពានលានរ៉ូបដើម្បីអនុវត្តផ្លូវដែកខាងលើ។ ប្រភេទរថភ្លើងថ្មីដែលចិនបានស្រាវជ្រាវផលិតឡើងនោះគឺអាចបើកបរនៅលើផ្លូវដែកក្នុងប្រទេសនិងក្រៅប្រទេសបាន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគទៅលើប្រព័ន្ធរថភ្លើងល្បឿនលឿនបានក្លាយជាអាវុធយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំងដើម្បីពង្រីកអត្ថិពលរបស់ខ្លួននៅក្នុងទ្វីបអាស៊ីនិងអាហ្វ្រិក។ សូម្បីតែប្រធានាធិបតីទើបតែជាប់ឆ្នោតរបស់ហ្វីលីពីនលោក Ro drigo Duterte បានស្នើរដល់ចិនកសាងផ្លូវដែកល្បឿនលឿននៅក្នុងប្រទេសរបស់ខ្លួនបើទោះបីប្រទេសទាំងពីកំពុងតែមានជម្លោះដែនទឹកក៏ដោយ។
ក្រៅពីនេះចិនក៏បានជួយសាងសងផ្លូវរថភ្លើងជាច្រើនទៀត ដូចជានៅក្នុងប្រទេសនេប៉ាល់ជាដើម។ យោងតាមលោកស្រី Hou Yanqi នាយិកានាយកដ្ឋានទទួលបន្ទុកតំបន់អាស៊ីនៃក្រសួងការបរទេសចិនបានបញ្ជាក់ថា នាយករដ្ឋមន្ដ្រីនេប៉ាល់លោក Oli ក្នុងឱកាសជំនួបប្រាស្រ័យនេះបានលើកឡើងអំពីលទ្ធភាពសាងសង់ផ្លូវរថភ្លើងចំនួនពីរខ្សែគឺផ្លូវរថភ្លើងមួយខ្សែត្រូវតភា្ជប់ពីប្រទេសចិនទៅកាន់ក្រុងចំនួន៣ដ៏សំខាន់ជាងគេបំផុតនៅនេប៉ាល់ និងមួយខ្សែទៀតត្រូវឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសចិន ។
យោងតាមប្រភពពីនាយកដ្ឋានទទួលបន្ទុកតំបន់អាស៊ីរបស់ក្រសួងការបរទេសចិនដដែលបានបញ្ជាក់ទៀតថា រដ្ឋាភិបាលប្រទេសចិននឹងជំរុញលើកស្ទួយដល់សហគ្រាសចិនណាដែលចាប់អារម្មណ៍ទៅលើគម្រោងសាងសង់ផ្លូវដែកនៅក្នុងប្រទេសនេប៉ាល់ ។
រីឯចិនវិញក៏កំពុងលៃលករួចហើយដែរលើការពង្រីកផ្លូវដែកដែលនាពេលថ្មីៗនេះខ្សែរថភ្លើងបានតភ្ជាប់ពី Shig- atsé នៅទីបេមកកាន់ក្រុង Gyirong នៅព្រំដែននេប៉ាល់ ។
ម្យ៉ាងទៀតខ្សែផ្លូវដែកនៅ Shigatsé នៅក្រុង Lhassa ទីក្រុងធំស្វយ័តមួយនៅតំបន់ទីបេនេះត្រូវបានតភ្ជាប់រួចរាល់ ដែរនាពេលថ្មីៗនេះ។ គឺជាខ្សែរថភ្លើងមួយឆ្លងកាត់តំបន់ភ្នំឆ្ពោះទៅកាន់ទីក្រុងប៉េកាំងដោយប្រើរយៈពេលតែ៤០ម៉ោងប៉ុណ្ណោះ ។
ប្រទេសទាំងពីរចិននិងនេប៉ាល់នៅក្នុងអនាគតកាលដ៏វែងឆ្ងាយទៅមុខនឹងត្រូវបានភ្ជាប់ជាមួយគ្នាដោយផ្លូវដែកនេះជាការអះអាងបញ្ជាក់របស់លោកស្រី Hou Yanqi នាយិកានាយកដ្ឋានទទួលបន្ទុកតំបន់អាស៊ីនៃក្រសួងការបរទេសចិន ។
គួរបញ្ជាក់ថា ចិននិងនេប៉ាល់បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងចំនួន១០រួចមកហើយដែរក្នុងនោះក៏មានកិច្ច ព្រមព្រៀងមួយស្ដីពីលទ្ធភាពក្នុងការអនុវត្ដលើគម្រោងដោះដូរដោយសេរី ។
ចិនជាមួយនិងឥណ្ឌាជាប្រទេសដែលមានផ្ទៃដីធំនិងមានពលរដ្ឋច្រើនជាងគេមំផុតលើពិភពលោក។ តម្រូវការធ្វើដំណើររបស់ប្រទេសទាំងពីរក៏កាន់តែច្រើនផងដែរ ពិសេសគឺនៅក្នុងប្រទេសឥណ្ឌតែម្តង ដោយសារតែនៅដំបន់ជនបទគ្មានការងាធ្វើទើបពលរដ្ឋត្រូវទៅកាន់ទីក្រុងរកការងា ធ្វើឲ្យអ្នកដំណើរតាមរថភ្លើងច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ឥណ្ឌាជាប្រទេសដែលមានប្រជាពលរដ្ឋច្រើនលំដាប់ទីពីរនៅលើពិភពលោកបន្ទាប់ពីចិនដោយមានពលរដ្ឋជាងមួយពាន់លាននាក់ ។ តម្រូវការធ្វើដំណើររបស់ពលរដ្ឋឥណ្ឌាក៏កាន់តែច្រើនដោយមានអ្នកធ្វើដំណើរតាមរថភ្លើងរហូតដល់រាប់លាននាក់ក្នុងមួយថ្ងៃៗ ។ ចំណុចទាំងនោះហើយទើបរដ្ឋាភិបាលឥណ្ឌាខិតខំអភិវឌ្ឍន៍វិស័យរថភ្លើងក្នុងការបំពញតម្រូវការធ្វើដំណើររបស់ពលរដ្ឋទៅកាន់គោលដៅទាន់ពេលវេលា។
កន្លងមកថ្មីៗឥណ្ឌាបានដាក់ឲ្យដំណើរការនូវខ្សែរថភ្លើងដែលមានល្បឿងលឿនបំផុត ១៦០គីឡូម៉ែត្រក្នុង១ម៉ោង ។ លោក Suresh Prabhu រដ្ឋមន្ត្រីក្រសួងអាយស្ម័យយាន ឥណ្ឌាបានចូលរួមជាអធិបតីនៅក្នុងពិធីសម្ពោធផ្លូវការនៃការបើកឲ្យដំណើរការនៃផ្លូវរថភ្លើងដោយមានល្បឿនលឿនជាងគេ១៦០គីឡូម៉ែត្រក្នុង១ម៉ោង នៅឯស្ថានីយអាយស្ម័យយាន Nizamuddin នៅរដ្ឋញ៉ូដេលី ប្រទេសឥណ្ឌា ។ ដោយខ្សែរថភ្លើងនេះនឹងតភ្ជាប់ទៅកាន់ភាគខាងជើងប្រទេស គឺក្រុង Agra ។
មន្ត្រីអាយស្ម័យយាន បានលើកឡើងថា រថភ្លើងអាចរត់បានរយៈចម្ងាយ២០០គីឡូម៉ែត្រក្នុងរយៈពេល ១០០នាទី ។ ពលរដ្ឋឥណ្ឌាមានភាពសម្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលមានរថភ្លើងល្បឿនលឿន អាចជួយឲ្យពួគគត់កាត់បន្ថយពេលវេលាធ្វើដំណើរ ៕
ប្រែសម្រួល៖ សាធី