នៅក្នុងប្រវត្តិសាស្ត្រតិចណាស់ គឺគ្មានអ្នកណា ឬក្រុមហ៊ុនណារកប្រាក់បានរហូតដល់ទៅ ១ពាន់លានដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តេក្រុមហ៊ុន ដែលមានលោកMarK Zuckerberg ដែលមានបុគ្គលិកតែប៉ន្មាននាក់ប៉ុណ្ណោះ តែអាចរកប្រាក់ចំណូលលើសពីការស្មាន។
សារព័ត៌មានInquisitr នៅថ្ងៃមួយក្នុងខែមករាឆ្នាំ២០១៦នេះ បានអោយដឹងថាៈ ម្ចាស់ហ្វេសប៊ុក លោកZuckerberg បានរកប្រាក់ចំណូលរហូតដល់៦ពាន់លានដុល្លារ ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ។ ជាមួយនិងប្រាក់ចំណូលយ៉ាងច្រើននោះ ក្នុងមួយម៉ោង គឺទទួលបាន ២៥០លានដុល្លារ ។ ក្នុងមួយនាទីរកបានជាង៤លាន១៦មឺនដុល្លារ និងមួយវិនាទីរកបាន ជាង៦៩មឺនដុល្លារ។ ចំណូលក្នុងមួយវិនាទីគឺច្រើនជាង ពលរដ្ឋដែលមានជីភាពមធ្យមនៅអាមេរិកទៅទៀតគឺមានតែ ៥៣.៦៥៧ដុល្លារ។ ទាំងនោះមានន័យថា ទឹកប្រាក់ដែលលោកZuckerbergរកបានគឺច្រើនជាងគ្រួសារមធ្យមនៅអាមេរិកដល់ទៅ២៨ភាគរយ។
ម្ចាស់ហ្វេសប៊ុករកប្រាក់ចំណូលបានដោយវិធីណា?
នាឡិការោរ៍នៅម៉ោង៨ព្រឹក តែលោកZuckerberg បានបិទនិងបន្ថែម៩នាទីទៀតដោយសារតែលោកដេកយឺត ។ ក្នុងរយៈពេល៩នាទីនោះលោករកបានចំណូលដល់ទៅ ៣៧,៥លានដុល្លារ។ ក្រោយមកលោក រត់ហាត់ប្រាណរយៈពេល២០នាទី ដោយក្នុងរយៈពេល២០នាទី លោករកបានប្រាក់ចំណូល៨៣លានដុល្លារ ហើយគ្រាន់តែពេលវេលាងូតទឹកលោកក៏រកប្រាក់បាន ២១លានដុល្លារផងដែរ ។ គ្រាន់តែពេលវេលាថើបលាប្រពន្ធទៅធ្វើការ ក៏រកបានប្រាក់ដល់ទៅ១សែនដុល្លារផងដែរ។ ក្នុងរយៈពេលបាយថ្ងៃត្រង់ លោកទទួលបានប្រាក់១២៥លានដុល្លារ នៅមិនគិតពីពេលវេលាទៅជិះឡាន ទៅត្រឡប់មកផ្ទះវិញក៏រកបានប្រាក់ចំណូល ៤២លានដុល្លារផងដែរ។ នៅមុនពេលចូលដែលលោកអានសៀវភៅ «The End of Power »ក្នុងរយៈពេល១៧នាទីលោករកបានប្រាក់ចំណូ៧១លានដុល្លារ ទាំងនោះជាពេលវេលាមួយថ្ងៃធ្វើការរបស់លោកZuckerberg បានបញ្ចប់ ដោយមានប្រាក់ចំណូលជាង ៦ពាន់លានដុល្លារ។
ការដែលរកបានប្រាក់ចំណូលច្រើនដោយសារតែចំនួនពលរដ្ឋបានចូលលេងហ្វេសប៊ុកកាន់តែច្រើនហើយ មើលនៅរូបវីដីអូ ប្លែកៗ សុទ្ធតែត្រូវចំណាយប្រាក់ ៕
ដោយ មែវ សាធី