ភ្នំពេញ : ក្រុមហ៊ុន Manulife ខាងធានារ៉ាប់រង មិនគួរធ្វើអោយអតិថិជន ដែលទិញកញ្ចប់ប្រចាំឆ្នាំ ខកចិត្ត រហូតដល់បង្ខំបោះបង់ប្រាក់ចោល បញ្ឈប់ទំនាក់ទំនង ជាមួយក្រុមហ៊ុន ខណៈអស់ទំនុកចិត្ត គ្មានជំនឿលើ ការផ្តល់សេវាសម្រាប់អនាគត ដូចកិច្ចសន្យា រវាងក្រុមហ៊ុន ជាមួយនឹងអតិថិជននោះ ។
ជាក់ស្តែង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ម្ចាស់គណនី facebook មួយឈ្មោះថា (Jenny Chem) ប្រហែលឆ្អែតចិត្តជាមួយក្រុមហ៊ុន Manulife បានសរសេរបង្ហោះសារ និយាយពីការពិត របស់ទង្វើក្រុមហ៊ុនខ្វះការទទួលខុសត្រូវ ចេះតែទារប្រាក់ ទើបង្ហោះយ៉ាងដូច្នេះថា, ក្រុមហ៊ុននេះពិតជាចេះតែទារលុយប៉ុណ្ណោះ !
ក្រោយពីខ្ញុំ Postហើយ ក៏មានបងប្អូនជាច្រើនខ្លះបានឆាតprivateមកខ្ញុំ និងខ្លះទៀតក៏ចូល comment ថាពួកគាត់ក៏ជួបករណីដូចខ្ញុំដែរ ហើយក៏សំរេចចិត្តបោះបង់ដោយអស់ទំនុកចិត្តចំពោះក្រុមហ៊ុន ព្រោះតាំងពីពួកគេទិញមក ក្រុមហ៊ុនcallមក ១ឆ្នាំម្តង នៅពេលទារលុយប៉ុណ្ណោះ សុខទុក្ខយើងយ៉ាងណាគេមិនសួរនាំទេ ហើយក៏មិនទទួលកំហុសរបស់ខ្លួនដែរ (វាដូចជាគេសាងបែបនេះដើម្បីអោយយើងបោះបង់ប្រាក់របស់យើងចោល ដូចនេះក្រុមហ៊ុននិងទទួលបានលុយនោះដោយស្របច្បាប់ ហើយកំហុសទាំងអស់គឺមកពីអតិថិជន ត្រង់ក្រុមហ៊ុនសាងកំហុសមកកាន់ភ្ញៀវគេបំបិទចោល) ។
អាខោនដដែលបានបន្តថា, 💥បន្ទាប់ពីខ្ញុំpostនេះផងដែរ ខាងក្រុមហ៊ុនក៏បានcallមកខ្ញុំ មិនមែនមកទទួលខុសត្រូវនូវកំហុសរបស់ខ្លួនទេ គឺ
ទី១ : callមកបញ្ជាក់ថាបើខ្ញុំមិនបង់ប្រាក់នៅឆ្នាំនេះទេឱកាសនៃកិច្ចសន្យាជាមួយក្រុមហ៊ុននិងចប់ ហើយគ្រាន់តែបញ្ជាក់ហើយ បញ្ជាក់ទៀតថាលុយដែលបានបង់និងយកមកវិញលែងបាន!
ទី២ : សុំអោយលុបpostរបស់ខ្ញុំចោល ទាំងដែលក្រុមហ៊ុនមិនបានផ្តល់ដំណោះស្រាយ ឬយុត្តិធម៌ អ្វីមកអោយខ្ញុំផង។
សង្ឃឹមថាក្រុមប្រឹក្សាភិបាល របស់ក្រសួងមានសមត្ថកិច្ចមេត្តាសិក្សាពីក្រុមហ៊ុនធានារ៉ាប់រងនេះផង។
ក៏ជាសារចែករំលែកទី២ ជូនដល់ពលរដ្ឋរបស់យើងសូមសិក្សាមុនពេលសំរេចចិត្តជ្រើសរើសការទិញធានារ៉ាប់រងមកប្រើប្រាស់ ប្រយ័ត្នបង់ខាតលុយញើសឈាមរបស់យើងដោយអាសារបង់ដូចនាងខ្ញុំ។
Nun Kenglang
បន្ទាប់មានការបង្ហោះដូច្នេះ មានអតិថិជនដែលខកចិត្តដូចគ្នាបានចូល Comment ថា, ( ពេលទិញហើយក្រុមហ៊ុនខ្វះទំនាក់ទំនងមករកអតិថិជន1ឆ្នាំផ្ញើសាជូនពរ៤ដង ! ថ្ងៃចូលឆ្នាំខ្មែរ, ថ្ងៃបុណ្យ , ចូលឆ្នាំសកល, ថ្ងៃខួបកំណើតម្ចាស់បណ្ណនឹងអ្នកធានា មិនដែលខលសួរពីទំនុកចិត្តភ្ញៀវសោះ) ។ សូមបញ្ជាក់ថា, ខាងក្រុមហ៊ុន Manulife Cambodia ភីអិល ប្រាកដជាចាំដល់ឆ្នាំទារលុយ តែអ្វីដែលជាគោលការណ៍ កិច្ចសន្យា រវាងក្រុមហ៊ុន និងអតិថិជន ក្រុមហ៊ុននេះបានបំពេញ ទើបអតិថិជន អស់ទំនុកចិត្ត ហើយបើទារលុយវិញ ក៏ក្រុមហ៊ុន មិនអោយ ។ ដូច្នេះបង់លុយក៏ខ្លាចផុងខ្លួន ក៏សម្រេចចិត្តបោះចោលទៅ ប្រសើរជាងអស់ធ្ងន់ច្រើនបន្តទៀត។
គណនី facebook ឈ្មោះថា,( Dalin Chea ) បានចូល Commentថា, រឿងខ្ញុំខុសពីអូនត្រង់ថាពេលខ្ញុំដឹងថាខ្ញុំបង្វិលលុយមិនទាន់ កាលកំណត់បង់ ខ្ញុំជាអ្នកខលទៅក្រុមហ៊ុនមុន ដោយខ្លួនឯងហើយសួរយោបល់ថាត្រូវធ្វើយ៉ាងម៉េចៗ តែ គេថាឲ្យយើងទៅក្រុមហ៊ុនផ្ទាល់ ទាំងពេលនោះជាពេល កំពុងផ្ទះកូវីដខ្លាំង ផ្លូវ ក្រុងត្រូវបានបិទខ្ទប់ ខលទៅគេម្តង ទៀតគេនិយាយជាមួយយើងដូចយើងអ្នកសុំទានឬអ្នក ជំពាក់លុយគេ សំដីគេសោះកក្រោះ ហំៗ ឯយើងជា អតិថិជនយកលុយទៅតម្កល់ឲ្យគេបង្វិលរកស៊ីបែរជាឋិត ក្នុងជំហរយ៉ាប់ជាងកូនបំណុលទៀត) ។
គណនីមួយទៀតឈ្មោះថា, (Je Na Na) សរសេរថា ,
(ខ្ញុំទិញក្រុមហ៊ុនផ្សេងក៏ចឹងដែរតែខ្ញុំបង់បានតែ1ឆ្នាំដំបូងក៏ សំរេចចិត្តថាឈប់ដោយមើលឃើញថា សេវាកម្មដូចចំ លែកមិនយកចិត្តទុកដាក់និងអតិជនសោះ ក៏មិនហ៊ាន បង់បន្តរ កុំអីអាចចោលលុយច្រើនដូចបងដែរ) ។
ពាក់ព័ន្ធករណីនេះខាងក្រុមហ៊ុន ខាងអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចសុំការបំភ្លឺបានទេ ពីខាងក្រុមហ៊ុន Manulife នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ប៉ុន្តែខាងក្រុមហ៊ុន Manulife បានឆារមកប្រាប់អតិថិជន យ៉ាងផ្អែមថា, ( សួស្ដីបង! សូមអរគុណចំពោះ ការផ្តល់មតិយោបល់លើការផ្តល់សេវាកម្មរបស់ ក្រុមហ៊ុន។ ក្រុមការងារនឹងទាក់ទងទៅបងដើម្បី ស្វែងយល់បន្ថែម និងពង្រឹងលើការផ្តល់សេវាកម្មជូនបន្ថែមទៀត ) ។
សូមបងប្អូន ដែលទិញកញ្ចប់ ក្រុមហ៊ុនធានារ៉ាប់រង មេត្តា ពិនិត្យ សិក្សាពី ប្រវត្តិក្រុមហ៊ុន នីមួយៗ អោយបានច្បាស់ ជៀសវាង ការគ្មានទំនុកចិត្តសម្រាប់ថ្ងៃក្រោយ ៕
ដោយ : សហការី