ក្លិបយក្សបារាំង Paris Saint-Germain បានត្រៀមខ្លួនរួចរាល់ហើយក្នុងការតែងតាំងលោក Thomas Tuchel ឡើងវិញហើយនឹងសុខចិត្តសារភាពកំហុសរបស់ពួកគេក្នុងការបណ្តេញគាត់ចេញពីតំណែងដំបូង។ ក្រុមយក្សរបស់បារាំងមួយនេះមានការខកចិត្តចំពោះលោក Christophe Galtier ហើយបានត្រៀមខ្លួនដើម្បីនាំយកអតីតគ្រូបង្វឹករបស់ពួកគេ ដែលធ្លាប់បណ្តេញចេញនៅថ្ងៃបុណ្យណូអែលក្នុងឆ្នាំ២០២០។
កាលពីចុងសប្តាហ៍មុន ក្លិប PSG បានតាមពីក្រោយក្រុម Lille ដោយចំណាយពេល១៥នាទីដើម្បី ទទួលបានជ័យជម្នះដោយសារគ្រាប់បាល់ចុងក្រោយរបស់ Lionel Messi។ ទោះបីជាយ៉ាងណាក៏ដោយការមើលឃើញរបស់នាយកកីឡាលោក Luis Campos បានគូសបញ្ជាក់ពីសម្ពាធដែលលោក Galtier ដឹកនាំ។ បន្ទាប់ពីការបរាជ័យ ១–០ ក្នុងការប្រកួតបើកឆាក Champions League របស់គាត់ជាមួយ Bayern Munich ហើយត្រូវបានធ្លាក់ចេញពី Coup De France ដោយថ្វីជើង Marseille នោះកៅអីរបស់លោក Christophe Galtier អាចនឹងត្រូវបានពិចារណា។
លោក Tuchel ប្រហែលជាត្រូវការការបញ្ចុះបញ្ចូលឱ្យចូលរួមជាមួយក្រុមបារាំងដ៏មានឥទ្ធិពល ប៉ុន្តែនឹងត្រូវដោះស្រាយជាមួយលោក Campos ជំនួសឱ្យអតីតប្រធានផ្នែកកីឡាលោក Leonardo ដែលគាត់បានចាកចេញ។
លោកក៏នឹងត្រូវការការធានាដែលក្លិបមានឆន្ទៈការពារគាត់ប្រឆាំងនឹងអំណាចរបស់កីឡាករ ហើយសុំឱ្យចាកចេញដើម្បីផ្តោតលើការបង្វឹក ដោយមិនមានការពាក់ព័ន្ធច្រើនពេកនៅក្នុងសកម្មភាពទីផ្សារដោះដូរកីឡាករទេ។ អវត្តមានពីការងារចាប់តាំងពីចាកចេញពីChelsea ក្នុងខែកញ្ញា ឆ្នាំ២០២២មក គ្រូបង្វឹកបច្ចុប្បន្នអាចរកបាន និងត្រៀមខ្លួនដើម្បីចូលធ្វើការវិញ។
លោក Tuchel កំពុងស្វែងរកក្លិបដែលកំពុងប្រកួតប្រជែងដណ្តើមពាននៅក្នុងលីកកំពូលទាំង៥របស់អឺរ៉ុប ដែលបានបដិសេធយ៉ាងហោចណាស់ក្លិបពាក់កណ្តាលតារាង Premier League រួចហើយ។
ការវិលត្រឡប់ទៅកាន់កីឡដ្ឋាន Stamford Bridge ត្រូវបានគេគិតថា មិនអាចទៅរួចជាមួយនឹងការបន្តគាំទ្រគ្រូបង្វឹក Chelsea លោក Graham Potter ហើយបន្ទាប់ពីម្ចាស់ថ្មីមានការខកចិត្តជាមួយនឹងវិធីសាស្រ្តរបស់ជនជាតិអាល្លឺម៉ង់ចំពោះវប្បធម៌ការងារដែលបានស្នើឡើងរបស់ពួកគេ។
កាលពីគ្រានោះលោក Jose Mourinho ក៏ត្រូវបានគេចាត់ទុកជាជម្រើសដ៏មានសក្តានុពលសម្រាប់កៅអីក្តៅគ្រូបង្វឹកនៅក្លិបPSG ផងដែរ ប៉ុន្តែគាត់បានទៅដឹកនាំក្លិប Roma របស់អ៊ីតាលីវិញ ៕ (រូបភាព ៖ standard.com)