សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ បំរុងនាំនារីខ្មែរទៅលក់នៅប្រទេសចិន ដោយមិនស្របច្បាប់

ចែករំលែក៖

ភ្នំពេញៈ​ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ មិថុនា ២០១៦ បានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស.ប៉ុនប៉ងលក់ដូរមនុស្ស.សម្រាប់ឆ្លងដែនដោយមិនស្របច្បាប់ ។ ជនសង្ស័យឈ្មោះ អ៊ុច សេងហុង ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ មុខរបរជាអ្នកធ្វើចំការ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចរៀបរាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១និង៣០នាទីរសៀលថ្ងៃទី ១០មិថុនា ជនសង្ស័យបាននាំនារីរងគ្រោះ២នាក់មកពីស្រុកកំណើត បំរុងនាំចេញទៅប្រទេសចិន.ប៉ុនប៉ងលក់ដូរឆ្លងដែន.ដោយខុសច្បាប់ ។ សមត្ថកិច្ចឲ្យដឹងទៀតថា លុះពេលជនសង្ស័យនាំជនរងគ្រោះមកដល់ផ្លូវ៦A ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពួកគេបានចុះពីរថយន្តតាក់សុី ដើម្បីរង់ចាំមេខ្យល់នៅភ្នំពេញទៅទទួលយក ។ ពេលកំពុងឈប់ចាំមេខ្យល់ក៏ត្រូវបានសមត្ថកិច្ចទៅនាំខ្លួន ទៅកាន់ការិយាល័យដើម្បីធ្វើការសាកសួរ ។ ជនសង្ស័យឈ្មោះ អ៊ុច សេងហុង បានសារភាពថា ខ្លួនពិតជាបាននាំនារីអ្នកចំការ២នាក់ យកមកឲ្យមេខ្យល់នៅភ្នំពេញនេះមែន និងមានគោលដៅនាំពួកគេទៅកាន់ប្រទេសចិន តាមច្រកព្រំដែនអន្តរជាតិកម្ពុជា.វៀតណាម បាវិតខេត្តស្វាយរៀង ។ ចម្លើយជនសង្ស័យប្រាប់សមត្ថកិច្ចថា សកម្មភាពនាំនារីខ្មែរបំរុងទៅលក់.ដូរនៅប្រទេសចិននេះ រូបគេទទួលបានប្រាក់ពីមេខ្យល់ក្នុងនារីម្នាក់ចំនួន២.០០០ដុល្លារអាមេរិក ប៉ុន្តែប្រាក់នេះ គេបានចំណាយទៅវិញក្នុងការធ្វើដំណើរអស់៥០០ដុល្លារផងដែរ ។ ជនសង្ស័យជាមុខសញ្ញាធ្លាប់ប្រកបមុខរបរនាំនារីខ្មែរលក់ទៅប្រទេសចិន ចំនួន៣ លើកមកហើយ និងមាននារីខ្មែរ៣នាក់ដែលបានរងគ្រោះដោយស្នាដៃ ជនសង្ស័យរូបនេះ ។ សមត្ថបន្តថាក្រោយពីឃាត់ខ្លួនជនសង្ស័យ នារី២នាក់ដែលអះអាងថាជាជនរងគ្រោះ ត្រូវបានប្រគល់ឲ្យទៅខាងមន្ទីរសង្គមកិច្ចគ្រប់គ្រង បណ្តោះអាសន្ត ។ នៅថ្ងៃទី១២ មិថុនា សមត្តកិច្ចបានបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរជធានី ដើម្បីចាត់ការតាមនិតិវិធី៕​

image

ដោយ​ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print