សម្តេចតេជោ ហ៊ុន សែន ស្នើថ្នាក់ជាតិ កុំឱ្យឱបក្រសោប អំណាចមិនទម្លាក់ទៅថ្នាក់ក្រោមជាតិ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្នើថ្នាក់ជាតិ កុំឱ្យឱបក្រសោប អំណាចមិនទម្លាក់ទៅថ្នាក់ក្រោមជាតិ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យរបស់ រាជរដ្ឋាភិបាល មិនអាចកាត់ផ្តាច់ពីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆាណែលតេឡេ ក្រាម ផ្តល់ព័ត៌មានបានលឿនរហ័ស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆាណែលតេឡេក្រាម ផ្តល់ព័ត៌មាន បានល្អប្រសើរជាងហ្វេសប៊ុក។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទាក់ទងនឹង ការផ្ទេរអំណាច​ទៅមូលដ្ឋាន សម្ដេចស្នើកុំ ឱ្យភ័ន្តច្រឡំទៀតថា ការផ្ទេរតួនាទី នៅថ្នាក់​ខេត្ត គឺជាតួនាទីរបស់ក្រសួងមហាផ្ទៃ ជាអ្នកផ្ដល់ ការតែងតាំង​តួនាទី​ដល់មន្រ្ដីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្ដេចតេជោ ហ៊ុនសែន បញ្ជាក់ថារដ្ឋបាលថ្នាក់ក្រោមជាតិ គឺស្ថិតនៅក្រោម​រាជរដ្ឋាភិបាល ដែលក្រសួងមហាផ្ទៃ ទទួលបានការផ្ដល់​តួនាទី​ក្នុងការមើលការខុសត្រូវប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន ឱ្យរួមគ្នាកម្ចាត់ចោលនូវរាល់ព័ត៌មានក្លែងបន្លំ ដែលព័ត៌មានក្លែងបន្លំនេះអាក្រក់ និងសាហាវ ដែលផ្ទុយ​ពី​សិទ្ធិ​បញ្ចេញមតិ ដូច្នេះការបង្កើតឆាណែលតេឡេក្រាម គឺជាផ្នែកមួយ​ដើម្បី​ឆ្លើយតបទាន់ពេលចំពោះករណីមានព័ត៌មានក្លែងក្លាយកើតឡើង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងកិច្ចគាំពារដើម្បីរក្សាលំនឹងដល់ជីវភាពគ្រួសារក្រីក្រ រាជរដ្ឋាភិបាលបានដាក់ចេញនូវ ការ ឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងគ្រោះ និងរងហានិភ័យនានាផងដែរដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលមកដល់ពេលនេះ រដ្ឋាភិបាលបានចំណាយថវិកាអស់ជាង ១ ពាន់លានដុល្លាររួចទៅហើយ។

សូមបញ្ជាក់ថា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print