មេទ័ពជើងទឹកអាមេរិកបានទទួលស្គាល់ថា មិនអាចតាមទាន់ល្បឿននៃការអភិវឌ្ឍន៍នាវាចម្បាំងរបស់ចិនឡើយ

ចែករំលែក៖

រដ្ឋមន្ត្រីកងទ័ពជើងទឹកអាមេរិក លោក Carlos Del Toro បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងនូវកងនាវាចរអាមេរិក ក្នុងបរិបទដែលចិនកំពុងមានកម្លាំងកាន់តែខ្លាំងឡើង និងដាក់ពង្រាយកងនាវារបស់ខ្លួនទូទាំងពិភពលោក។

ថ្លែងនៅក្លឹបសារព័ត៌មានជាតិក្នុងទីក្រុង Washington, D.C. លោករដ្ឋមន្ត្រី Del Toro បាននិយាយថា កងទ័ពជើងទឹកចិនមានគុណសម្បត្តិយ៉ាងសំខាន់លើសត្រូវរបស់អាមេរិក រួមទាំងមានកងនាវាធំជាង និងសមត្ថភាពសាងសង់កប៉ាល់ធំជាង។
“ពួកគេមានកងនាវាធំជាង ដូច្នេះពួកគេកំពុងដាក់ពង្រាយកងនាវានោះទូទាំងពិភពលោក។ ដូច្នេះ យើងត្រូវការកងទ័ពជើងទឹកធំជាងនេះ ត្រូវការនាវាបន្ថែមទៀត ទំនើបជាងមុនទៅថ្ងៃអនាគត ជាពិសេសនាវាដែលអាចទប់ទល់នឹងការគំរាមកំហែងនោះ»។
សម្រាប់ការប្រៀបធៀប កងទ័ពជើងទឹក PLA និយាយថា ខ្លួនមាននាវាចំនួន 340 ហើយអាចដាក់បានរហូតដល់ 400 គ្រឿងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ទន្ទឹមនឹងនេះ កងនាវាអាមេរិកមាននាវាតិចជាង 300 គ្រឿង។
យោងតាមផែនការ Navigator Plan ឆ្នាំ 2022 របស់កងទ័ពជើងទឹកអាមេរិក ដែលបានចេញផ្សាយកាលពីរដូវក្តៅមុន គោលដៅរបស់មន្ទីរបញ្ចកោណគឺ ដើម្បីឱ្យមាននាវាចំនួន 350 គ្រឿងនៅឆ្នាំ 2045 ដែលជាចំនួនដែលតិចជាងការព្យាករណ៍សម្រាប់កងនាវារបស់ប្រទេសចិន៕

...

រូប​ថត​ :  Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print