សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតែងតាំង មុខតំណែងថ្មីរបស់ថ្នាក់ជាតិ ខេត្ត ស្រុក មានស្រ្តីតិចពេក ហើយ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការតែងតាំង មុខតំណែងថ្មីរបស់ថ្នាក់ជាតិ ខេត្ត ស្រុក មានស្រ្តីតិចពេក ហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនទាន់ហួសពេល នៅពេលមានការតែងតាំងថ្មីនៅតាមស្ថាប័ន និងអង្គភាព នានា សូមឱ្យជ្រើសរើសស្ត្រីមកដាក់ ។ សម្ដេចតេជោ កំពុងតែបានគិតគូរយ៉ាងខ្លាំងទៅលើបញ្ហាយេនឌឺរ ។ 

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្ននេះ ការងារថ្នាក់ខេត្ត ថ្នាក់ស្រុក គឺនៅមានស្រ្ដីតិចពេកហើយ។ សម្ដេច ណែនាំឱ្យមានការតែងតាំងស្រ្ដីជាអភិបាលរងយ៉ាងតិច២-៣ នាក់។ សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលបាន​ផ្ដល់អំណាចដើម្បី​ឱ្យមូលដ្ឋាន​អាចជ្រើសរើស ប៉ុន្ដែការស្នើមកនោះ មិនមានការស្រ្ដីច្រើនឡើយ។ សម្ដេចបញ្ជាក់ថា មន្រ្ដីមូលដ្ឋានមិនគួរមានការខ្វះខាតស្រ្ដីនោះទេ។ គ្រូបង្រៀន សាស្រ្ដាចារ្យ គឺជាមូលដ្ឋាន ក្នុងការជ្រើសរើស​ជា​អភិបាលរងខេត្ត ស្រុក ដែលការងារនេះអាចផ្លាស់ប្ដូរក្របខណ្ឌបាន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា, ការជ្រើសរើសមន្រ្ដីនេះ សម្ដេចស្នើឱ្យយកមន្រ្ដីក្របខណ្ឌស្រាប់ ដូចជាសាស្រ្ដាចារ្យ គ្រូបង្រៀន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ទី១២ បូក២ ជាដើម។ សម្ដេចតេជោ ហ៊ុនសែន បញ្ជាក់ថា បើចង់ឱ្យមានការលើកតំកើនស្រ្ដីនៅគ្រប់តួនាទី គឺត្រូវតែចូលរួមដោយខ្លួនឯងមន្រ្ដីនៅថ្នាក់មូលដ្ឋាន។ សម្ដេចបញ្ជាក់ថា ការផ្ដល់តួនាទីដល់ស្រ្ដីនេះ ក៏ត្រូវផ្ដល់ការងារផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទាក់ទងនឹង ការផ្ទេរអំណាច​ទៅមូលដ្ឋាន សម្ដេចស្នើកុំ ឱ្យភ័ន្តច្រឡំទៀតថា ការផ្ទេរតួនាទី នៅថ្នាក់​ខេត្ត គឺជាតួនាទីរបស់ក្រសួងមហាផ្ទៃ ជាអ្នកផ្ដល់ ការតែងតាំង​តួនាទី​ដល់មន្រ្ដីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្ដេចបញ្ជាក់ថារដ្ឋបាលថ្នាក់ក្រោមជាតិ គឺស្ថិតនៅក្រោម​រាជរដ្ឋាភិបាល ដែលក្រសួងមហាផ្ទៃ ទទួលបានការផ្ដល់​តួនាទី​ក្នុងការមើលការខុសត្រូវប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន៖ ស្នើឱ្យគ្រប់ស្ថាប័ន និងតាមបណ្ដាខេត្តរាជធានី បង្កើតឆាណែលតេឡេក្រាម បន្ថែមមួយទៀត ដូចជាករណីខ្លះ អាចបំភ្លឺបានតាមរយៈ តេឡេក្រាមនេះ។

សូមបញ្ជាក់ថា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print