ភ្នំពេញ៖ ជនសង្ស័យចំនួន៦៩នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២៨ករណីទូទាំងប្រទេស កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ ។ ដូច្នេះគ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក !
ក្នុងចំណោមជនសង្ស័យទាំងចំនួន៦៩នាក់ រួមមាន៖ ជួញដូរ ១១ករណី ឃាត់មនុស្ស ២០នាក់(ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់មនុស្ស ១០នាក់ និងប្រើប្រាស់ ១០ករណី ឃាត់មនុស្ស ៣៩នាក់(ស្រី ១នាក់) ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែកុម្ភៈ រួមមាន៖ មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ១៦០.៤៨ក្រាម និង៩កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផល ១១អង្គភាពបានចូលរួមបង្ក្រាបក្នុងនោះកម្លាំងនគរបាល ១១អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ២អង្គភាព មានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ២៤នាក់ ចាប់យកIce ២,២៧ក្រាម។
២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ០,១៩ក្រាម។
៣ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣២,៤៨ក្រាម។
៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៤០ក្រាម។
៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១,៦៣ក្រាម។
៦ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ២,៧២ក្រាម។
៧ / កណ្តាល៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។
៨ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១,៥៤ក្រាម។
៩ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ចាប់យកIce ៤,០៤ក្រាម។
១០ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៣៦ក្រាម។
១១ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៣កញ្ចប់តូច។
ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០០,៨៥ក្រាម។
២ / ព្រៃវែង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៦កញ្ចប់តូច ៕ដោយ៖សហការី