វគ្គបណ្តុះបណ្តាលបន្តស្តីពីអេកូអង់ដូស្កុពី និងការព្យាបាលដុំសាច់បំពង់អាហារផ្នែកខាងលើ (បំពង់អាហារ និងក្រពះ)!

ចែករំលែក៖

ភ្នំពេញ : ខាងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់អោយដឹងថា, នាថ្ងៃសៅរ៍ ៦កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ តូ្រវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរពេទ្យកាល់ម៉ែត រួមជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានសហការជាមួយសមាគមន៍អន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជា និងសមាគមន៍អន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារតំបន់អាស៊ីប៉ាស៊ីហ្វិក បានរៀបចំវគ្គបណ្តុះបណ្តាលបន្តស្តីអំពី “បច្ចេកទេសអេកូអង់ដូស្កុពី និងការព្យាបាលដុំសាច់បំពង់អាហារផ្នែកខាងលើ (បំពង់អហារ និងក្រពះ)” ដោយមានការចូលរួមពីសិក្ខាកាមដែលមកពីមន្ទីរពេទ្យនានានៅក្នុងរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលរួមមានបទបង្ហាញជាទ្រឹស្តី និងការអនុវត្តផ្ទាល់ ដោយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសជប៉ុន និងប្រទេសថៃ។ វគ្គបណ្តុះបណ្តាលនេះ ជួយអោយក្រុមគ្រូពេទ្យផ្នែកថ្លើមក្រពះពោះវៀនយើងបានទទួលនៅចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីបង្កើនគុណភាពព្យាបាលដល់អ្នកជំងឺឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆាប់រហ័ស ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print