Update: សាំយ៉ុងបុករ៉ឺម៉កម៉ូតូពីក្រោយបណ្ដាលឲ្យនារីម្នាក់ស្លាប់នៅកន្លែងកើតហេតុនិង១៣នាក់ទៀតរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មាននារីម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងមនុស្សស្រីប្រុស១២នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ដោយសាររថយន្តសាំយ៉ុងបុករ៉ឺម៉កម៉ូតូពីក្រោយពេញទំហឹងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពពីជនរងគ្រោះជានារីម្នាក់ឈ្មោះ វ៉ាន់ ស្រីលិន អាយុ២២ឆ្នាំ រងរបួសបាក់ជើងដែលអាចនិយាយបាន រៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុពួកមានគ្នា១២នាក់ ប្រុស៣នាក់ រួមនិងពូម្ចាស់រ៉ឺម៉កម៉ូតូ ទើបត្រឡប់មកពីដើរលេងកំសាន្តនៅចំការព្រីង បំណងត្រឡប់ទៅផ្ទះជួលវិញនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណៈជិះមកដល់ចំណុចកើតហេតុតាមបណ្ដោយមហាវិថីសហព័ន្ធរ៉ុស្ស៊ី ទិសដៅពីកើតទៅលិច ដល់ចំណុចភូមិព្រៃជីសាក់ ក៏មានរថយន្តសាំយ៉ុង១គ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ចាម 2A-3723 បើកមកពីក្រោយស្របគ្នាយ៉ាងលឿនទំនងជាអ្នកបើកបរស្រវឹង បានមកបុកចំពីក្រោយពេញទំហឹងបណ្តាលក្រឡាប់រ៉ឺម៉កខ្ទាតមនុស្សចេញពេញផ្លូវនិងអ្នកខ្លះទៀតជាប់នៅក្នុងរ៉ឺម៉កម៉ូតូ ហើយរ៉ឺម៉កម៉ូតូខូតខាតទាំងស្រុង ហើយបានបណ្តាលនារីម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យចំណែកសពជនរងគ្រោះសមត្ថកិច្ចបានទំនាក់ទំនងហៅបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រណៃណីនៅឯស្រុកកំណើតដោយឡែករថយន្តនិងរ៉ឺម៉កម៉ូតូសមត្ថកិច្ចធ្វើការវាសវែងយកទៅក្សាទុកនៅចរាចរណ៍ជើងគោករាជធានីរង់ចាំដោះស្រាយពេលក្រោយ៕

image1

image2

image3

image4

image5

image6

ដោយ៖ សុខាសេនចជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print