ការចូលទន្ទ្រានកាន់កាប់ និងសាងសង់ផ្ទះដោយខុសច្បាប់ នៅលើដីសាធារណៈរបស់រដ្ឋ អាជ្ញាធរទុករយៈពេល ១សប្តាហ៍ ឲ្យរុះរើដោយគ្មានលក្ខខណ្ឌ!

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖នាព្រឹកថ្ងៃចន្ទ​ ទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០២៣នេះលោក សរ​ សុពុត្រា​ បានដឹកនាំក្រុមការងារសម្របសម្រួលដោះស្រាយវិវាទ និងបណ្តឹង នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានចុះដោះស្រាយបណ្តឹងលើករណីការចូលទន្ទ្រានកាន់កាប់ និងធ្វើការសាងសង់ផ្ទះដោយខុសច្បាប់ នៅលើដីសាធារណៈរបស់រដ្ឋ (ដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត) និងដីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចប្រជុំនោះដែរអាជ្ញាធរបានសម្រេចជាលទ្ធផលចំនួនពី៖ (១).ក្រុមការងារទុករយៈពេល ១សប្តាហ៍ ឱ្យភាគីដែលចូលទន្ទ្រានកាន់កាប់ និងសាងសង់ផ្ទះដោយខុសច្បាប់ ធ្វើការរុះរើ និងចាកចេញពីទីតាំងនោះ ដោយគ្មានលក្ខខណ្ឌ ហើយមិនត្រូវមានជាប់ពាក់ព័ន្ធក្នុងការញុះញង់ ឬនៅពីក្រោយការដឹកនាំតវ៉ាណាមួយឡើយ ។និង

(២).ក្នុងករណីមិនអនុវត្តតាមការកំណត់ខាងលើ រដ្ឋបាលខេត្ត នឹងប្រើប្រាស់កម្លាំងចុះអនុវត្តដោយបង្ខំ ព្រមទាំងផ្តល់សិទ្ធិជូនម្ចាស់វិញ្ញាបនបត្រ បន្តនីតិវិធីទៅសាលាដំបូងខេត្ត និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ព្រោះបុគ្គលដែលដឹកនាំការទន្ទ្រានកាន់កាប់ និងសាងសង់ផ្ទះដោយខុសច្បាប់ គឺជាបុគ្គលដែលបានទទួលបៀវត្សពីរដ្ឋ៕ដោយ៖ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print