បុរសម្នាក់សង្ស័យតូចចិត្តប្រពន្ធរត់ចោលចងកសម្លាប់ខ្លួនបន្សល់កូនប្រុស២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង:ការភ្ញាក់ផ្អើលទាំងព្រឹកដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចខណៈប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនក្រោមដើមព្រីង។ដោយសមត្ថកិច្ចអះអាងថាសង្ស័យមានវិបត្តិផ្លូវចិត្ត។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣  នៅចំណុចភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសគិតខ្លីមានឈ្មោះស៊ូ ពុត  អាយុ៤៥ឆ្នាំ មុខរបររោងចក្រ មានទីលំនៅភូមិស្វាយឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ជាបុរសពោះម៉ាយមានកូនប្រុសក្នុងបន្ទុកចំនួន២នាក់។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិសមត្ថកិច្ចស្រុកបានសហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសាកសពរួចសមត្ថកិច្ចបានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារចងកប្រាកដមែនដោយបានយកក្រម៉ាចងក​ និងដើមព្រីង ខណៈមិនមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ។

យោងតាមស្ត្រីជាប្អូនស្រីបង្កើតបានរៀបរាប់ទាំងទឹកភ្នែកថាមុនពេលកើតហេតុមួយថ្ងៃអតីតប្រពន្ធដែលរត់ចោលរយះពេល៣ឆ្នាំមកហើយបានទូរសព្ទ័មកសួរសុខទុក្ខប្ដីហើយនិងសួររកកូននិយាយជាមួយ ប៉ុន្តែកូនមិននិយាយនោះទេ។

ប្រភពបន្តថាក្រោយមកមិនដឹងជានិយាយជាមួយអតីតប្រពន្ធតាមទូរសព្ទ័យ៉ាងម៉េចស្រាប់តែព្រឹកឡើងក៏មានការភ្ញាក់ផ្អើលថាចងកស្លាប់បាត់ទៅហើយ។

...

ក្រោយពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់ទៅឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print