កិច្ច​ប្រជុំ​សាមញ្ញ​លេីកទី៤៥​ របស់​ក្រុម​ប្រឹក្សា​ខណ្ឌ​ពោធិ៍សែនជ័យ​ អាណត្តិ​ទី៣

ចែករំលែក៖

 ភ្នំពេញ៖នាព្រឹកថ្ងៃចន្ទ ៨​ កេីត​ ខែផល្គុន​ ចត្វាស័ក​ ព.ស​ ២៥៦៦​ ត្រូវ​នឹងថ្ងៃទី២៧​ ខែ​កុម្ភៈ​​ ឆ្នាំ​២០២៣​ វេលា​ម៉ោង៨:០០នាទី ក្រោមអធិបតី​ លោក ក្រូច​ ផាន​ ប្រធាន​ក្រុម​ប្រឹក្សាខ​ណ្ឌ​ ដោយ​មានសមាជិកសមាជិកាក្រុមប្រឹក្សាអញ្ជើញចូលរួម ១៩/២១រូប​ អវត្តមាន​២រូប។ យោងតាមរបាយការណ៍នៃកិច្ចប្រជុំនោះមានរបៀបវារៈ ចំនួន០៦ដែលត្រូវលើកមកជជែកគឺ៖

១-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខណ្ឌ  ពោធិ៍សែនជ័យ អាណត្តិទី៣។

២-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ និងទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។

៣-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសេចក្ដីណែនាំស្ដីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។

៤-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងប្រតិទិនការងារសម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៤-២០២៦ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។

៥-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងស្តីពីការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣ ជូនមន្រ្តីរាជការ។

៦-បញ្ហាផ្សេងៗ៕ដោយ៖ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print