តើលោកអ្នកធ្លាប់ដឹងពី “ជំងឺលៀនទ្រនាប់ឆ្អឹងកង” ដែរឬទេ?

ចែករំលែក៖

ភ្នំពេញ : នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital បានបញ្ជាក់អោយដឹងថា, នៅពេលដែលមានការរហែកសំបកទ្រនាប់ឆ្អឹងកង បណ្តាលឲ្យផ្នែកកណ្តាលនៃទ្រនាប់ឆ្អឹងកង (nucleus) លូនចេញមកសង្កត់ទៅលើសរសៃវិញ្ញាណ (Nerve root)ដែលតភ្ជាប់ពីខួរឆ្អឹងខ្នង បណ្តាលឲ្យមានការរំខាន និងឈឺចុកចាប់តាមតំបន់ដែលសរសៃវិញ្ញាណនោះគ្រប់គ្រង។

ទ្រនាប់ឆ្អឹងកង (Disc) គឺជាបន្ទះថាសទន់ដែលស្ថិតនៅចន្លោះឆ្អឹងកង(ក ខ្នង និងចង្កេះ) ថាសទន់នេះដើរតួជាអ្នកសម្រួលឲ្យមានការបត់បែនរបស់ឆ្អឹងកង។សរសៃវិញ្ញាណ (Nerve root) តភ្ជាប់ពីខួរឆ្អឹងកង (Spinal cord)ទៅកាន់ សរីរាង្គផ្សេងៗ វាមានតួនាទីទទួលការដឹង និងធ្វើឱ្យមានចលនារបស់សរីរាង្គ។

ជាទូទៅទ្រនាប់ឆ្អឹងកងដែលលៀនចេញតិចទួចមិនបង្កឱ្យមានការឈឺចុកចាប់ទេ។ ការឈឺចាប់កើតឡើងដរាបណា ភ្នាសនៅផ្នែកខាងក្រៅនៃខួរឆ្អឹងកង ឬសរសៃប្រសាទឆ្អឹងខ្នងទទួលរងការសង្កត់ ឬមានការរលាក។

ក) កត្តាហានិភ័យ (Risk factor)៖

កត្តាដែលប្រឈមនឹងជំងឺនេះមាន៖

   – អាយុ៖ ចន្លោះ ៣៥ ទៅ ៤៥ឆ្នាំ ដោយសារតែការវិវត្តន៍ទ្រុឌទ្រោមរបស់ឌីស

   – ទម្ងន់៖ បង្ករឱ្យមានសម្ពាធបន្ថែមទៀតទៅលើឌីស

   – ការជក់បារី៖ បន្ថយកម្រិតអុកស៊ីសែនក្នុងឈាម ដែលបន្ថយសារធាតុចិញ្ចឹមសំខាន់សំរាប់សារពាង្គកាយ និងទ្រនាប់ឆ្អឹងកង

   – កម្ពស់៖ បុរសខ្ពស់ជាង ១៨០ ស.ម និងស្ត្រីខ្ពស់ជាង ១៧០ ស.ម

   – ការងារដែលតំរូវឲ្យធ្វើចលនាច្រំដែលដូចជា អង្គុយ ឈរ ដើរច្រើន។ល។ 

ខ) រោគសញ្ញា៖

   ១. ការលៀនឌីសផ្នែកឆ្អឹងកងក៖ រោគសញ្ញារួមមាន ការឈឺក្រហាយពើតស្ពឹកឬខ្សោយសាច់ដុំនៅម្តុំ ក ស្មា ដើមដៃ កំផួន និងរាលដាលដល់ដៃ ម្រាមដៃ។ល។

   ២. ការលៀនឌីសផ្នែកឆ្អឹងកងចង្កេះ រោគសញ្ញារួមមានការឈឺពើតក្រហាយស្ពឹកឬខ្សោយសាច់ដុំ នៅចង្កេះរាលដាលមកត្រគាកភ្លៅកំផួនជើង និងចុងជើង។ល។ 

គ) ការធ្វើរោគវិនិច្ឆ័យ៖

ការធ្វើរោគវិនិច្ឆ័យបានដោយពឹងផ្អែកទៅលើ

   – ការសួរនាំពីសភាពនិងប្រវត្តិជំងឺ

   – ការថតកាំរស្មី (X-Ray)

   – ការថតស្កែន (CT scan)

   – ការថតអ៊ឹមអរអាយ (MRI) 

ឃ) ការព្យាបាល៖

   – ការសម្រាកឲ្យបានច្រើន

   – ការតមដោយកាត់បន្ថយ ការដើរ ឈរ អង្គុយច្រើន ការតមលើកធ្ងន់

   – ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់

   – ការចាក់ថ្នាំបញ្ចូលកន្លែងឈឺ

   – លំហាត់ប្រាណសមស្រប

   – ជាទូទៅរាល់រោគសញ្ញាអាចបាត់ទៅវិញដោយឯកឯង បន្ទាប់ពីការសម្រាក និងធ្វើតាមវិធីព្យាបាលខាងលើក្នុងរយៈពេល ៤ ទៅ ៦ សប្តាហ៏

   – វេជ្ជបណ្ឌិតនឹងផ្តល់អនុសាសន៍វះកាត់ដល់អ្នកជំងឺចន្លោះពី ១០% ទៅ ២០% ប្រសិនដំណើរការព្យាបាលខាងលើមិនមានប្រសិទ្ធិភាព 

«ប្រសិនបើលោកអ្នកមានករណីសង្ស័យថាមានជំងឺ ឬកំពុងមានជំងឺនេះ សូមមកទទួលសេវានៃការប្រឹក្សា ជាមួយវេជ្ជបណ្ឌិតជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឈានទៅរកការព្យាបាលមួយដ៏សមស្រប ប្រកបដោយគុណភាពនិងឆាប់រហ័ស។» 

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print