ភ្នំពេញ : និស្សិតចំនួន ៣៥នាក់ គោរពថ្លែងអំណរគុណដល់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់អាហារូបករណ៍ដល់ពួកគាត់សម្រាប់បន្តការសិក្សារយៈពេល ៣ឆ្នាំ ជំនាញសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន។
ពួកគាត់បានលើកឡើងថា, និស្សិតកម្ពុជាចំនួន ៣៥រូប មានភ័ព្វសំណាង និងកិត្តិយសយ៉ាងក្រៃលែង ដោយបានទទួលអាហារូបករណ៍ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចេញទៅសិក្សាជំនាញ សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យអានហ៊ួយនៃសាធារណរដ្ឋប្រជាមានិតចិនរយៈពេល៣ឆ្នាំ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។
យើងខ្ញុំជានិស្សិតទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចទាំងទ្វេ ដែលតែងតែយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំ ទាំងយប់ ទាំងថ្ងៃ ដោយគ្មានការនឿយហត់ ចំពោះសិស្ស និស្សិត និង ជាពិសេសសុខទុក្ខ ក្តៅ ឬរងារបស់ប្រជាជនកម្ពុជា។
ជាការតបស្នងគុណ ក្រៅពីលើកហត្ថប្រណមគោរពប្រណិប័តន៍សម្តេចទាំងពីរ យើងខ្ញុំជានិស្សិតសូមប្តេជ្ញាយ៉ាង មុតមាំថានឹងខិតខំតស៊ូសិក្សាឲ្យទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត និងជឿជាក់ថានឹងក្រេបយកចំណេះដឹង និង ជំនាញច្បាស់លាស់ នៅអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីមានឱកាសកសាងអនាគតដ៏ល្អរបស់ខ្លួន ព្រម ទាំងពាំនាំត្រលប់មកវិញនូវចំណេះដឹង និងជំនាញ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមគ្គុទ្ទេសក៍តែមួយគ្មានពីរ សម្តេចតេជោសែន។
និស្សិតដែលបានចាកចេញនេះ ពិតជាក្រុមមួយ ក្នុងចំណោមនិស្សិតជាច្រើនក្រុម និងជាច្រើនរូប ដែលមាន ឱកាសទៅបន្តការសិក្សានៅក្រៅប្រទេស ដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃមុំមួយនៃយុទ្ធសាស្ត្រចតុកោណ គឺការអភិវឌ្ឍ ធនធានមនុស្ស។
យើងខ្ញុំជានិស្សិតទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលបានខិតខំស្វែងរកអាហារូបករណ៍ពីក្រៅប្រទេសជូនយើងខ្ញុំទាំង៣៥រូប ក៏ដូចជានិស្សិតកម្ពុជាដទៃ ជាច្រើនរូបទៀត ដើម្បីពូនជ្រុំ និងបណ្ដុះបណ្ដាលថ្នាលយុវជនបន្តវេន ដែលមិនខុសពីរូបលោកបង បុត្រាច្បង ស័ក្តិសម នឹងបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន ដែលយើងខ្ញុំទាំងអស់គ្នាសូមគាំទ្រដោយឥតងាករេ។
ជាងនេះទៀត យើងខ្ញុំសូមការអនុញ្ញាតពី លោកបណ្ឌិត សូមថ្លែងអំណរគុណចំពោះក្រុមការងារគ្រប់គ្រង និស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ឡៅ វ៉ាន់ ដែលបានយកចិត្តទុកដាក់ ខ្ពស់ ជ្រោមជ្រែង និងផ្តល់នូវកិច្ចសម្រួលចំពោះយើងខ្ញុំ ព្រមទាំងបានជួយដោះស្រាយនូវបញ្ហានានាដែលយើងខ្ញុំជួប ប្រទះ នៅមុនពេលចេញដំណើរ និងបានត្រៀមខ្លួនរួចរាល់ក្នុងការជួយដោះស្រាយនូវរាល់បញ្ហាដែលយើងខ្ញុំអាចនឹង ជួបប្រទះក្នុងអំឡុងពេលស្នាក់នៅ និងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។
ឆ្លៀតក្នុងឱកាសដ៏វិសេសនេះ យើងខ្ញុំសូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកបណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំ សាធារណរដ្ឋប្រជាមានិតចិន សូមមានសុខភាពល្អបរិបូរណ៏ សុខ សុភមង្គល សិរីបវរ មហាប្រសើរ និងជោគជ័យគ្រប់ ភារកិច្ច ព្រមទាំងសូមសមប្រកបនឹងព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ ៕
ដោយ : សិលា