ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃចន្ទទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថានៅថ្ងៃទី២៧ខែកុម្ភៈម្សិលមិញនេះ បានឃេីញខ្លឹមសារនិងរូបភាពដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមដោយគណនីហ្វេសប៊ុកឈ្មោះ បងអេង ចែប៉ុច ដែលលេីកឡេីងពីករណី ជនសង័្សយធ្វេីសកម្មភាពគប់ដុំថ្មលេីកញ្ចក់រថយន្តធុនធំមួយគ្រឿងដែលកំពុងធ្វេីដំណេីរលេីដងផ្លូវពេលយប់នៅចំណុច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យធ្វេីការស្រាវជ្រាវជាបន្ទាន់ចំពោះករណីនេះហេីយ ដែលក្នុងនោះលោកអធិការនគរបាលស្រុកមោងឫស្សី និងផែនជំនាញកំពុងស្វះស្វែងរកប្រភពនិងព័ត៌មានផ្សេងៗទាក់ទងនឹងករណីនេះដេីម្បីស្វែងរកមុខសញ្ញាដែលបានប្រព្រឹត្តិដេីម្បីយកមកអនុវត្តទោសតាមផ្លូវច្បាប់។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាននិងចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាព៕ ដោយ៖អរុណរះ