អ្នកលេងល្បែងចំនួន០៥នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកបាកាន ចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ អ្នកលេងល្បែងចំនួន០៥នាក់ ត្រូវសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបាកាន ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួន​យកមកសាកសួរ​ និងធ្វើកិច្ចសន្យាណែនាំ​យា​អប់រំ​។

ក្នុងប្រតិបត្តិការបង្ក្រាបសមត្ថកិច្ចធ្វើឡើងនៅ ចំណុចផ្ទះរបស់ម្ចាស់ឈ្មោះ ណុប អើង ភេទស្រី អាយុ៦០ឆ្នាំ ស្ថិតក្នុងភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៤និង២៥នាទី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះចំនួន០៣នាក់ បានចេញប្រតិបត្តិចុះបង្ក្រាបភ្លាមៗ ជាលទ្ធផលបង្ក្រាប ឃាត់ខ្លួនបានមនុស្សចំនួន០៥នាក់ ទី១ឈ្មោះ ណុប អើង ភេទស្រី អាយុ៦០ឆ្នាំ ទី២ឈ្មោះ លឹម ដឿន ភេទប្រុស អាយុ៥០ឆ្នាំ ទី៣ឈ្មោះ ខឹម អូន ភេទស្រី អាយុ៣៧ឆ្មាំ ទី៤ឈ្មោះ ហម ចរិយា ភេទស្រី អាយុ៤៥ឆ្នាំ និងទី៥ឈ្មោះ នាង សៅរី ភេទស្រី អាយុ៣០ឆ្នាំ អ្នកទាំងប្រាំនាក់ រស់នៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះស្រុកបាកាន ខេត្តពោធិ៍សាត់ ។

...

ក្នុងការបង្ក្រាបនេះដែរ សមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន បៀរចំនួន០២ហ៊ូរ ស្មើរ១០៤ សន្លឹក និងកំរាលចំនួន០២ ចំពោះវត្ថុតាងយើងបានយកមករក្សាទុកនៅប៉ុស្តិ៍ ចំណែកអ្នកលេងល្បែងទាំង០៥នាក់ សមត្ថកិច្ចបានធ្វើការអប់រំនៅប៉ុស្តិ៍ នគរបាលរដ្ឋបាល និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងគ្រប់ប្រភេទបន្តទៀត ៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print