ព្រឹកនេះលោក លឹម គានហោ បើកកិច្ចប្រជុំជាមួយប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមទាំង២៥ រាជធានី-ខេត្ត នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យស្ថានភាពទឹក ក៏ដូចជាការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ នៅតាមបណ្តាខេត្តនានា ចាប់តាំងពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៦ មក, នៅព្រឹកថ្ងៃ ១៣ ខែមិថុនា ឆ្នាំ ២០១៦ នេះលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជួបប្រជុំជាមួយប្រធាន និងអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ទាំង ២៥ រាជធានី ខេត្ត នៅខេត្តសៀមរាប ។

ថ្លែងនៅក្នុងជំនួបប្រជុំនោះលោករដ្ឋមន្ត្រី បានក្រើនរំលឹកដល់អស់លោកដែលជាថ្នាក់ដឹកនាំមន្ទីរទាំងអស់ បន្ថែមលើតួនាទី និងភារកិច្ច ដែលមានចែងក្នុងក្របខណ្ឌបទដ្ឋានគតិយុត្តិ ត្រូវយកចិត្តទុកដាក់ត្រៀមលក្ខណៈខ្ចប់ទឹកទុកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផល ចុះជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ តាមដានជាប់ជាប្រចាំនូវស្ថានភាពអាកាសធាតុ និងជូនដំណឹងឲ្យបានទាន់ពេលវេលា នូវរាល់បាតុភូតធម្មជាតិនានា ដែលកើតមានឡើង ជូនដល់សាធារណជន ពិសេសបងប្អូនប្រជានេសាទ និងអ្នកទេសចរ នៅតំបន់ឆ្នេរ និងកោះ ក្នុងលំហសមុទ្រ ៕

13423903_489066324618612_941971564510426742_n

13427901_489066337951944_6631091268502494844_n

13445322_489066331285278_3856843556985258687_n

13442362_489066364618608_3403529445918654977_n

13445362_489066371285274_6628639989390966529_n

13435572_489066377951940_7768507229139345938_n

13450792_489066391285272_6671696700514853456_n

13434815_489066421285269_3477903712574734105_n

13394045_489066514618593_3461119134640115817_n

ដោយ៖ សុវណ្ណារ៉ា

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print