សត្វក្ងោក២០ក្បាលបាននាំយកមកអោយម្ចាស់អ្នកចិញ្ចឹមវិញហើយនៅឃុំត្រពាំងចាន់ស្រុកបរិបូរណ៍

ចែករំលែក៖

កំពង់ឆ្នាំង ៖ សត្វក្ងោកចំនួន២០ក្បាលដែលមន្រ្តីរដ្ឋបាលបាលព្រៃឈើ នាំយកទៅរក្សានៅភ្នំតាម៉ៅ បានដឹកយកមកប្រគល់ឱ្យម្ចាស់ដើមវិញហើយ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុករបរិបូរណ៍វិញហើយ ដឹកនាំដោយលោក  នុត  ច័ន្ទសុខា  រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អមដំណើរដោយ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ។

 ក្រោយពីសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាឱ្យមន្រ្តីនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទយកមកប្រគល់ជូនម្ចាស់ដើមជាបន្ទាន់ ។ 

លោក  នុត  ច័ន្ទសុខា  រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទយោងតាមប្រសាសន៍ណែនាំរបស់សម្តេចអគ្គមកហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មើលឃើញពីការពេញចិត្តនិងការស្រឡាញ់របស់ម្ចាស់អ្នកចិញ្ចឹមសត្វក្ងោកនោះ សម្តេចបានណែនាំដល់មន្រ្តីជំនាញឱ្យនាំយកសត្វក្ងោកដែលមន្រ្តីរដ្ឋបាលព្រៃឈើបានដកហូតនោះ យកមកប្រគល់ជូនវិញ ដើម្បីចិញ្ចឹមថែទាំដូចពេលមុនទៀត ។

លោក  នុត  ច័ន្ទសុខារដ្ឋមន្រ្តីស្តីទី បានបញ្ជាក់ទៀតថាដើម្បីចិញ្ចឹមមានសុវត្ថិភាពចៀសផុតពីជំងឺ នោះ ម្ចាស់ចិញ្ចឹមត្រូវទាក់ទងជាប់ជាប្រចាំជាមួយនិងមន្រ្តីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ រួមនិង អាជ្ញាធរមូលដ្ឋានផងដែរ រាល់ពេលមានបញ្ហាកើតឡើងត្រូវរាយការណ៍ភ្លាមមកមន្រ្តីជំនាញ ។ 

  ម្ចាស់ចិញ្ចឹមសត្វក្ងោក យឹម ចាន់រ៉ុង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលបានផ្តល់ការអនុគ្រោះប្រគល់សត្វក្ងោកនេះមកដល់រូបគាត់វិញ ។ គាត់នឹងមើលថែសត្វក្ងោកបានកាន់តែល្អថែមទៀត ព្រោះថាក្នុងរយៈពេលជាង១០ឆ្នាំមកនេះ គាត់បានមើលថែបានល្អ និង បានកើតកូនជាបន្តបន្ទាប់ពីសត្វក្ងោក២ក្បាល ដល់២០ក្បាលហើយ ។

  គួរបញ្ចាក់ថា សត្វក្ងោក២០ក្បាលនេះ ត្រូវបានប្រជាពលរដ្ឋចិញ្ចឹម នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ត្រូវបានមន្រ្តីរដ្ឋបាលព្រៃឈើ បានយកទៅចិញ្ចឹមរក្សាទុកនៅតំបន់អភិរក្សសត្វព្រៃភ្នំតាម៉ៅកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣   និងត្រូវបានយកមកប្រគល់ជូនដល់ម្ចាស់វិញនៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print