ខេត្តបន្ទាយមានជ័យៈស្រ្តីវ័យ្៣៨ឆ្នាំម្នាក់ត្រូវបានអ្នកធ្វើដំណើរធ្វើការនៅប្រទេសថៃប្រទះឃើញស្លាប់ក្នុងព្រៃក្បែរជាយដែនកម្ពុជាថៃកាលពីវេលាម៉ោង១០ថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២៣ស្ថិតនៅក្នុងភូមិទំនប់ដាច់ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ។
សពស្ត្រីរងគ្រោះឈ្មោះ ស្វាយ ភក្រ្តា អាយុ ៣៨ ឆ្នាំ រស់នៅ សឹងសង្ហា ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។
សាក់សពនៅកន្លែងកើតហេតុត្រូវគេមើលឃើញមុខមានសភាពដូចគេកាប់លើផ្ទៃមុខ សមត្ថកិច្ចបានបង្ហើបថាសពស្ត្រីខាងលើនេះគេសង្ស័យករណីឃាតកម្ម។
ប្រភពសមត្ថកិច្ចបន្តថាៈសពខាងលើត្រូវបានពលរដ្ឋប្រទះឃើញម៉ោងប្រមាណជាង១០ថ្ងៃដដែល ខណៈពួកគាត់បានដើរឆ្លងដែនទៅប្រទេសថៃទៅព្រឹកវិលល្ងាចក៏ប្រទះឃើញសពក៏រាយការណ៌ប្រាប់សមត្ថកិច្ចដើម្បីជួយស្វែងរកសាច់ញ្ញាតិ
...
ក្រោយពីបង្ករភ្ញាក់ផ្អើលមន្ត្រីជំនាញ ក៌បានចុះមកដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវដើម្បីផ្ដល់ភាព យុត្តិធម៏ជូនសពរងគ្រោះ។វណ្ណា